Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងដាក់ចេញគោលនយោបាយ​ជាតិស្តីពីដំណាំស្វាយ​​ចន្ទី​ ដើម្បីទាក់ទាញវិនិយោគិនធំៗ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មនឹងត្រៀមដាក់ចេញគោលនយោបាយជាតិស្តីពីដំណាំស្វាយចន្ទី នាពេលឆាប់ខាងមុខនេះ ដើម្បីធ្វើការទាក់ទាញវិនិយោគធំៗពីក្រៅប្រទេស និងបង្កើនទីផ្សារនាំចេញបន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាន សូរស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា «បច្ចុប្បន្ន សេចក្តីព្រាងនយោបាយជាតិនេះ បានជិតបញ្ចប់ហើយ ដែលអាចនឹងដាក់ចេញជាផ្លូវការនៅក្នុងឆ្នាំនេះព្រោះថា ដើម្បីឈានទៅទាក់ទាញវិនិយោគគិនធំៗពីក្រៅប្រទេសឱ្យមកវិនិយោគលើដំណាំនេះបាន លុះត្រាតែកម្ពុជាមានគោលនយោបាយច្បាស់លាស់»។

លោកបានបញ្ជាក់ថា ក្រៅពីគោលនយោបាយជាតិស្តីពីដំណាំស្វាយចន្ទី ក្រសួងក៏កំពុងរៀបចំគោលនយោបាយជាតិស្តីម្រេចផងដែរ។ ដំណាំស្វាយចន្ទីរគឺជាដំណាំមានសក្តានុពលក្នុងការជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅនាំចេញផលិតផលកសិកម្មរបស់ខ្លួនឱ្យកើនឡើង ១២%នៅឆ្នាំ ២០២៥ ប៉ុន្តែបច្ចុប្បន្នទើបតែមានរោងចក្រកែច្នៃគ្រាប់ចន្ទីមិនដល់១០នោះទេ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថា កាលពីឆ្នាំ២០២០ កម្ពុជាបាននាំចេញស្វាយចន្ទីចំនួនជិត២២ម៉ឺនតោន កើនឡើងចំនួនជាង៨%  ទៅកាន់ទីផ្សារសំខាន់ៗមួយចំនួនដូចជា វៀតណាម ថៃ ជប៉ុន រុស្ស៊ី ចិន ហុងកុង បារាំង កូរ៉េ តួកគី និងបង់ក្លាដែស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម