Connect with us

កីឡា

សហព័ន្ធគុន​ខ្មែរ​បញ្ជាក់រឿង WLF ស្នើសុំ ព្រំ សំណាង ​ឲ្យ​ប៉ះ​​​ស្តេច​ប្រដាល់ភូមា Leduc

បានផុស

នៅ

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ពិត​ជា​បាន​ទទួល​លិខិត​ស្នើ​សុំ​ជា​ផ្លូវ​ការ​ពី​សហព័ន្ធ​កីឡា​ប្រដាល់ឡេតវី​​ពិភព​លោក​ដើម្បី​ផ្គូផ្គង​ឲ្យ​ជំនួប​កើត​ឡើង​រវាង​កីឡាករ​ប្រដាល់​គុន​ខ្មែរ ព្រំ សំណាង ជា​មួយ​ជើង​ខ្លាំងកាណាដា-មីយ៉ាន់ម៉ា Dave Leduc នា​​​​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៣ នៅ​ប្រទេស​ស្លូវ៉ាគី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​កីឡា​ប្រដាល់​ឡេតវី​ពិភព​លោក (WLF) របស់​ប្រទេស​មីយ៉ាន់ម៉ា​​កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មេសា​​នេះ បាន​សរសេរ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ខ្លួន​ ៖«ឆាក​ប្រយុទ្ធ​ត្រូវ​បាន​​រៀប​ចំ​ឡើង​សម្រាប់​ជើង​ឯក​គុន​ខ្មែរ​ច្រើន​គ្រឿង ព្រំ សំណាង ដែល​មាន​ប្រវត្តិ​ប្រកួត​១៥០​ដង ចាញ់​តែ​១០​ដង និង​​​ផ្តួល​ដៃ​គូ​​ឲ្យ​សន្លប់​៧​លើក​ជាប់​គ្នា ​បាន​ជួប​ប្រកួត​​​ជា​មួយ​ជើង​ឯកឡេតវី​ពិភព​លោក​ Dave Leduc។ ការ​ប្រកួត​​​ប្រើ​ច្បាប់​ក្បាច់​គុនមីយ៉ាន់ម៉ា Lethwei ​សុទ្ធ​​គឺ អត់​ពាក់​​ហ្គង់​ដៃ អាច​បុក​ក្បាល​បាន សម្រាក​​របួស​​​២​នាទី ​គ្មាន​ចៅ​ក្រម​ដាក់​ពិន្ទុ និង​ទាល់​តែ​វ៉ៃ​ដៃ​គូ​ឲ្យ​សន្លប់​ទើប​មាន​អ្នក​ឈ្នះ​»។

ជុំ​វិញ​រឿង​នេះ លោក ហេង សុឃន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ប្រាប់​«កម្ពុជា​ថ្មី​»​ថា សហព័ន្ធ​បាន​ទទួល​លិខិត​ស្នើ​សុំ​ជា​ផ្លូវ​ការ​ហើយ​ពី​សហព័ន្ធ​កីឡា​ប្រដាល់​ឡេតវី​អន្តរជាតិ​ដើម្បី​រៀបចំ​ឲ្យ​មាន​ការ​ជួប​គ្នា​រវាង​កីឡាករ ព្រំ សំណាង និង Dave Leduc។

«ឯកសារ​ គេ​ដាក់​មក​ហើយ តែ​យើង​អត់​ទាន់​​ស៊ីញ៉េ​​​ទទួល​ជា​ផ្លូវ​ការ​​ទេ ដោយសារ​យើង​ជាប់​​រវល់​​លើបញ្ហា​ស៊ីហ្គេម​ ចាំ​ចប់​ស៊ីហ្គេមសិន។ ចំពោះ​ការ​ចេញ​ទៅ​ប្រកួត​នេះ យើង​កំពុង​ពិចារណា​នៅ​ក្នុង​ក្របខណ្ឌ​របស់​សហព័ន្ធ យើង​កំពុង​គិត​គូ​ហើយ»។ លោក​ ហេង សុឃន បាន​បញ្ជាក់។

ចំពោះសាមី​ខ្លួន ព្រំ សំណាង បាន​និយាយ​ថា ខ្លួន​នឹង​មិន​ចេញ​ទៅ​ប្រកួត​ទេ ប្រសិន​បើ​ទទួល​បាន​តម្លៃ​ខ្លួន​ទាប។

ជុំ​វិញ​តម្លៃ​ខ្លួន​​​មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ពី​ចំនួន​ប៉ុន្មាន​ទេ ប៉ុន្តែ​តាម​ប្រភពត​ៗ​គ្នា​ថា កីឡាករ​កម្ពុជា​រូប​នេះ​ទទួល​បានប្រហែល​ជា​១០​%​នៃ​តម្លៃ​ខ្លួន​សរុប​របស់​កីឡាករ​មីយ៉ាន់ម៉ា​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ព្រំ សំណាង ជា​កីឡាករ​ឃីក​បុក​ស៊ីង​ជម្រើស​ជាតិ​កម្ពុជា​ដែល​កំពុង​ហ្វឹក​ហាត់​យ៉ាង​សកម្ម​នៅ​ស្តាត​ចាស់​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ នៅ​ប្រទេស​កម្ពុជា​ដែល​នឹង​ចូល​មក​ដល់​នា​ដើម​ខែ​ក្រោយ​នេះ ដូច្នេះ​ទាំង​សហព័ន្ធ និង​កីឡាករ​កំពុង​ផ្តោត​លើ​ស៊ីហ្គេមជាចម្បង​សិន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម