ព័ត៌មានអន្ដរជាតិ
បែកធ្លាយ ចំនួនកងកម្លាំងពិសេសលោកខាងលិច កំពុងធ្វើប្រតិបត្តិការនៅ អ៊ុយក្រែន
ចក្រភពអង់គ្លេស គឺស្ថិតក្នុងចំណោមប្រទេសមួយចំនួន ដែលមានកងកម្លាំងពិសេស កំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើការលាតត្រដាងពីឯកសារមួយ ក្នុងចំណោមឯកសាររាប់សិបដែលលេចធ្លាយលើអ៊ីនធឺណិត។
ឯកសារលេចធ្លាយទាំងនោះ ដែលមានខ្លះត្រូវបានគេដាក់សញ្ញាសម្គាល់ថា “កំពូលអាថ៌កំបាំង” គឺបានរៀបរាប់លម្អិតអំពីសង្រ្គាមនៅអ៊ុយក្រែន រួមទាំងព័ត៌មានដ៏រសើបពាក់ព័ន្ធការរៀបចំរបស់អ៊ុយក្រែន សម្រាប់ការវាយលុកនៅនិទាឃរដូវផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអាមេរិកនិយាយថា ខ្លួនកំពុងស៊ើបអង្កេត រកប្រភពនៃការលេចធ្លាយនេះ។
យោងតាមឯកសារចុះថ្ងៃទី២៣ខែមីនា, ចក្រភពអង់គ្លេសមានកងកម្លាំងពិសេសធំជាងគេនៅអ៊ុយក្រែន ពោលគឺមានចំនួន៥០នាក់ បន្ទាប់មកគឺរដ្ឋជាសមាជិកណាតូដូចជា ឡាតវី ១៧នាក់, បារាំង១៥នាក់, អាមេរិក១៤នាក់ និងហូឡង់ ១នាក់។
យ៉ាងណាក្តី ឯកសារនេះមិនបានបញ្ជាក់ទេថាតើ កងកម្លាំងទាំងនេះស្ថិតនៅទីណា ឬកំពុងធ្វើអ្វីនោះទេ។
វត្តមានរបស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែន ទំនងជារុស្ស៊ីបានដឹងរួចទៅហើយ ព្រោះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងមូស្គូបានអះអាងថា ខ្លួនមិនមែនគ្រាន់តែប្រឈមមុខនឹងអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមួយអង្គការណាតូផងដែរ។
មកទល់ពេលនេះ ក្រសួងការពារជាតិអង់គ្លេស មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេលើឯកសារលេចធ្លាយនេះ ប៉ុន្តែនៅក្នុងការបង្ហោះ Twitter កាលពីថ្ងៃអង្គារ ក្រសួងបានគូសបញ្ជាក់ថា ការលេចធ្លាយព័ត៌មានសម្ងាត់ បានបង្ហាញពីព័ត៌មានមិនត្រឹមត្រូវយ៉ាងច្រើន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បែកធ្លាយព័ត៌មានសម្ងាត់! អ៊ុយក្រែន នឹង អស់ ខែលការពារមីស៊ីល ត្រឹម ខែក្រោយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?