KPT+
ដឹងទេថាអ្នកដាក់ប្រេសពត់ធ្មេញ ប្រឈមបញ្ហាអ្វីខ្លះ?
ការពាក់ប្រេសពត់ធ្មេញគឺជាវិធីម្យ៉ាងដែលជួយតម្រង់ធ្មេញឲ្យរត់ត្រង់ជួរ រឹងមាំល្អ មិនតែប៉ុណ្ណោះក៏ជាផ្នែកមួយជួយលើកសម្រស់មាត់ធ្មេញមើល ទៅស្រស់ស្អាតផងដែរ។ ថ្វីដ្បិតតែការពាក់ប្រេសផ្ដល់អត្ថប្រយោជន៍ដល់យើងមែន តែវាក៏ជាមូលហេតុធ្វើឲ្យប៉ះពាល់ធ្មេញយើងវិញ ប្រសិនយើងមិនបានយល់ច្បាស់ពីវិធីសម្អាត។ ខាងក្រោមគឺជាបញ្ហាដែលងាយប្រឈម ក្រោយពេលពាក់ប្រេសធ្មេញបើយើងអនុវត្តតាមការណែនាំមិនបានត្រឹមត្រូវ។

១.កើតជំងឺអញ្ជាញធ្មេញ
ការពាក់ប្រេសពត់ធ្មេញអាចប្រឈមកើតជំងឺអញ្ចាញធ្មេញ ប្រសិនបើមិនបានដឹងពីវិធីសម្អាតធ្មេញឲ្យបានស្អាត។ ពពួកបាក់តេរីអាចតោងជាប់នឹងប្រេស ពេលយើងសម្អាតមិនបានស្អាតល្អបន្ទាប់ពីញ៉ាំអាហារ។ បញ្ហានេះអាចធ្វើឲ្យអញ្ចាញធ្មេញ ហូរឈាម និងរលាកជាដើម។ ក្នុងករណីដែលអញ្ចាញធ្មេញមានជំងឺ ហើយមិនបានព្យាលបាលឲ្យបានត្រឹមត្រូវទេនឹងនាំឲ្យប៉ះពាល់ដល់សុខភាពផ្នែកផ្សេងៗទៀតនៃរាងកាយផងដែរ។
២.ពុកធ្មេញ
ចំណុចនេះក៏ស្រដៀងនឹងផ្នែកខាងលើដែរ ប្រសិនបើការសម្អាតធ្មេញមិនបានល្អទេ ពពួកបាក់តេរីដែលតោងជាប់នឹងប្រេសអាចបង្កឲ្យធ្មេញពុកបាន។
៣.ធ្មេញលឿង
ការពាក់ប្រេសពត់ធ្មេញធ្វើឲ្យយើងពិបាកក្នុងសម្អាតធ្មេញឲ្យសព្វកន្លែង ដូច្នេះកន្លែងដែលយើងមិនអាចរុញច្រាស់ទៅដល់ គឺមិនអាចសម្អាតបានល្អនោះទេ ហេតុនេះហើយធ្មេញរបស់យើងនឹងប្រឈមប្រែទៅជាពណ៌លឿងបាន។
៤.ក្លិនមាត់មិនល្អ
ក្លិនមាត់អាចកើតមានជាទូទៅ ប្រសិនបើមិនបានសម្អាត ឬ អនាម័យមាត់ធ្មេញមិនបានល្អ។ ដូចគ្នាដែរចំពោះអ្នកពាក់ប្រេសពត់ធ្មេញ ដែលមានការលំបាកក្នុងការសម្អាតធ្មេញ គឺងាយនឹងមានក្លិនមាត់មិនល្អបើសម្អាតមិនបានត្រឹមត្រូវទេនោះ។
៥.ការរបូតប្រេស
ការរបូតប្រេសពត់ធ្មេញអាចកើតឡើងបាន ពិសេសសម្រាប់អ្នកទើបពាក់ដំបូងៗ មិនសូវគ្រប់គ្រងការហូមចុកបានល្អ។ របបអាហារដែលគួរចៀសវាង មានពពួកអាហាររឹង អាហារស្អិត និង ពពួកអាហារស្វិតជាដើម។ បញ្ហាស្រដៀងគ្នាដែរ ដូចជាការសណ្ដកប្រេស ឬក៏វៀចប្រេសជាដើម។
៦.មានស្នាមសលើធ្មេញ
ការពាក់ប្រេសពត់ធ្មេញ ក៏អាចប្រឈមកើតស្នាមសៗនៅលើធ្មេញបានដែរ ប្រសិនមិនបានសម្អាតឲ្យបានស្អាតល្អ។ ស្នាមសលើធ្មេញ គឺជាដំណាក់ដំបូងនៃការខូចខាត ផ្នែករឹងនៅខាងក្រៅធ្មេញរបស់យើង វាបង្កឡើងដោយសារពពួកបាក់តេរី ដែលតោងជាប់នឹងធ្មេញ ក្រោយពេលយើងញ៉ាំអាហារ ហើយសម្អាតមិនបានស្អាត។ ដូច្នេះគួរពិភាក្សាជាមួយគ្រូពេទ្យឲ្យច្បាស់លាស់អំពីវិធីនៃការសម្អាតធ្មេញឲ្យបានស្អាតពេលយើងពត់ធ្មេញ៕

ចុចអាន៖កុំទុកយូរ! បើគេងមិនលក់រាល់ថ្ងៃ ដល់កម្រិតនេះហើយ គួរទៅជួបពេទ្យ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក