ព័ត៌មានជាតិ
ស្គាល់ទីតាំងទេសចរណ៍ ១៦ កន្លែង ស្រស់ស្អាតខ្លាំងនៅក្នុងស្រុកវាលវែង
ខេត្តពោធិ៍សាត់ជាខេត្តប៉ូលសេដ្ឋកិច្ចទេសចរណ៍ទី ៤ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ បាត់ដំបង និងសៀមរាប ដែលបច្ចុប្បន្ន ខេត្តមួយនេះ បាននឹងកំពុងរំលេចនៅទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍កែច្នៃដ៏សម្បូរបែប ជាច្រើនកន្លែងផងដែរ។
នៅថ្ងៃនេះ «កម្ពុជាថ្មី» នឹងបង្ហើបពីទីតាំងប្រមាណ ១៦កន្លែង ដែលស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដល់ទេសចរជាតិ និងអន្តរជាតិ ព្រោះនៅទីនោះ មាននូវទីកន្លែងស្រស់ស្អាតជាច្រើន មិនថាតែកន្លែងដើរលេង បន្ទប់គេង កន្លែងបោះតង់ ទីតាំងថតរូប ដែលមានទេសភាពស្រស់ស្អាត ទេសភាពបែបព្រៃភ្នំ កន្លែងលេងទឹក និងទឹកធ្លាក់ជាដើម។
ទីតាំងទាំង ១៦កន្លែងខាងលើ ភ្ញៀវទេសចរអាចទៅសម្រាកនិងលេងកម្សាន្តបាននាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ខាងមុខ ដែលក្នុងនោះរួមមាន៖ ថ្មដាផារ៉ាដាយ រីសត, ដឹឌមលែន, ហ្វិដដិន ហិល្វ រីសត, Kiri Resort ឬ អាហារដ្ឋានផ្ទះបងកូរ៉េ, យូហ្គោ ផ្ទះលំហែ, ផ្ទះលំហែ ជើងភ្នំទំព័រ, ផ្ទះលំហែ បងបារាំង, ដាតូច រីសត, ផ្ទះលំហែ ភ្នំ១៥០០, បុប្ផា លាក់ខ្លួន រីសត, រីសត កូនភ្នំអន្លង់រាប, មេទឹក រីសត, ផ្ទះលំហែ ភូមិ៨០, ផ្ទះលំហែ តាលីបង់, ផ្ទះលំហែរ មាត់អូភ្នំ ១៥០០ និង Hillside Resort Veal Veng ជាដើម។
ពាក់ព័ន្ធទៅហ្នឹងទីតាំងទាំង ១៦កន្លែងខាងលើនេះ យើងនឹងលើកយក ៥ កន្លែង ដើម្បីមកលម្អិតត្រួសៗ ដូចខាងក្រោម៖
១. ថ្មដាផារ៉ាដាយ រីសត(Thmorda Paradaice Resort)
ថ្មដាផារ៉ាដាយ រីសត មានទីតាំងស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែល មានចម្ងាយប្រមាណជា ១៧២ គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់។ តំបន់នេះមានលក្ខណៈពិសេសខ្លាំង ព្រោះនៅជាប់នឹងច្រកព្រំដែន កម្ពុជា-ថៃ មានលក្ខណៈបាតខ្ទះ ដូចភ្នំបូកគោ កម្ពស់ខ្ពស់ជាប់នឹងឈូងសមុទ្រថៃ មានទឹកធ្លាក់ មានព្រៃធម្មជាតិ មាន ចម្ការទុរ៉េន សាវម៉ាវ។ ភ្ញៀវទេសចរ ក៏អាចងូតទឹកលេងក្នុងអាងសិប្បនិម្មិត ឬទឹកជ្រោះតូចនៅក្បែរទីនោះ, អាំងសាច់, រាំច្រៀងកម្សាន្ត, មើលអំពិលអំពែក និងមានរៀបចំអាហារប៊ូហ្វេ ជាដើម។
២. ហ្វិដដិន ហិល្វ រីសត (Hidden leaf Resort)
ស្ថិតនៅឃុំអន្លងរាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយនៅទីនោះមាន កន្លែងស្នាក់នៅ, សណ្ឋាគារ, រីសត, កន្លែងបោះតង់ ឬបោះជំរុំ ព្រមទាំងទស្សនាទេសភាពព្រៃភ្នំ, ហែលទឹក ឬលេងទឹក, គយគន់ថ្ងៃលិច, បោះជំរុំ ឬបោះតង់, ញុំអាហារ, ដើរលេងថ្មើរជើង, អាងហែលទឹក, គយគន់ថ្ងៃរះ, កន្លែងគេង ជាដើម។
៣. យូហ្គោ ផ្ទះលំហែ(Yuha Homestay)
យូហ្គោ ផ្ទះលំហែ (Yuha Homestay) មានទីតាំងស្ថិតនៅ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅទីនេះ អាចទទួលបាននៅកន្លែងកម្សាន្តដូចជា ទេសភាពបែបព្រៃភ្នំ ញាំអាហារ កន្លែងលេងទឹក កន្លែងថតរូបស្អាតៗ ជាច្រើនកន្លែងផងដែរ។
៤. ដាតូច រីសត
ដាតូច រីសត មានទីតាំងស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រីសត មួយនេះ ស័ក្កសមសម្រាប់អ្នកដែលចូលចិត្តបែបធម្មជាតិ ទេសភាពព្រៃភ្នំ និងទឹកធ្លាក់ជាប់ជើងភ្នំ យ៉ាងស្រស់ត្រកាល គួបផ្សំទាំងកន្លែងសម្រាកញាំអាហារ និងការរំលេចដោយផ្ទាំងថ្មតូចធំប្រមូលផ្តុំគ្នា បង្កើតបានជាផ្ទាំងទស្សនីយភាពមួយយ៉ាងស្រស់ស្អាតផងដែរ។
៥. រីសត កូនភ្នំអន្លង់រាប
រីសត កូនភ្នំអន្លង់រាប មានទីតាំងស្ថិតនៅភូមិចម្ការចេកខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងមានចម្ងាយប្រហែល ១៣០គីឡូម៉ែត្រ ពីកោះសំពៅមាស៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ