Connect with us

សុខភាព

មនុស្សទី១ ស្លាប់ដោយសារជំងឺផ្តាសាយបក្សី H3N8 នៅ ចិន

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) ប្រកាសថា ស្ត្រីជនជាតិចិនម្នាក់ បានក្លាយជាមនុស្សដំបូងគេ ដែលបាត់បង់ជីវិត ដោយសារជំងឺផ្តាសាយបក្សីមួយប្រភេទ ដែលកម្រកើតមានចំពោះមនុស្ស ប៉ុន្តែជំងឺនេះហាក់ដូចជាមិនរីករាលដាលរវាងមនុស្សនិងមនុស្សទេ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារទី១១ខែមេសា WHO និយាយថា ស្ត្រីអាយុ៥៦ឆ្នាំមកពីខេត្ត ក្វាងទុង ភាគខាងត្បូង គឺជាមនុស្សទីបីហើយ ដែលត្រូវបានគេដឹងថា ឆ្លងមេរោគផ្តាសាយបក្សីប្រភេទ H3N8។

ករណីទាំងអស់គឺស្ថិតនៅក្នុងប្រទេសចិន ប៉ុន្តែករណីពីរដំបូង គឺត្រូវបានរាយការណ៍កាលពីឆ្នាំមុន។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺខេត្តក្វាងទុង បានរាយការណ៍ពីការឆ្លងករណីទី៣ កាលពីចុងខែមុន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីការស្លាប់របស់ស្ត្រីនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ WHO និយាយថា អ្នកជំងឺគឺឈឺច្រើនមុខ ហើយមានប្រវត្តិប៉ះពាល់ជាមួយសត្វបក្សីរស់។ WHO ថែមទាំងអះអាងថា មិនមានករណីផ្សេងទៀត ត្រូវបានរកឃើញក្នុងចំណោមមនុស្ស ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយស្ត្រី ឆ្លងមេរោគនោះទេ។

គួរបញ្ជាក់ថា ថ្វីត្បិតតែជំងឺនេះកម្រឆ្លងទៅមនុស្សក៏ដោយ ប៉ុន្តែ H3N8 កើតមានជាទូទៅចំពោះសត្វស្លាប ហើយវាក៏ឆ្លងដល់ថនិកសត្វដទៃទៀតដែរ៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ មន្ត្រីជំនាញ៖ ​ជំងឺផ្ដាសាយបក្សី H5N1 មានថ្នាំព្យាបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម