Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចនៅរោងចក្រសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ០៣ ខែ​មេសា ឆ្នាំ ២០២៣ ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​ប្រតិភូ​ក្រសួងពាណិជ្ជកម្ម ទៅ​ទស្សនកិច្ច​នៅ​រោងចក្រ​សត្តឃាតដ្ឋាន​ជ្រូក និង​រោងចក្រ​ផលិត​ចំណីអាហារ​ស្តង់ដារ របស់​ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំកាត់ ដែល​មាន​ទីតាំងនៅ​ភូមិ​ឈើទាល ឃុំ​ជំ​ពូ​វ័ន ស្រុក​ជុំ​គិរី ខេត្ត​កំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរ​ទស្សនកិច្ច​នេះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្ដម ម៉ម ប៊ុននាង ប្រធាន​គណៈកម្មការ​អង្កេត បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​, ឯកឧត្ដម គង់ សារាជ ប្រធាន​គណៈកម្មការ​សាធារណការ​ដឹកជញ្ជូន អាកាសចរ​ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​, ឯកឧត្ដម​-​លោកជំទាវ​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម​ទីប្រឹក្សា ឯកឧត្ដម​ប្រតិភូ​រាជរដ្ឋាភិបាល ព្រមទាំង​មន្ត្រី​ជំនាញ នៃ​ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​រូប ដោយមាន​ការ​ទទួល បដិសណ្ឋារកិច្ច​ពី​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ស៊ី​ភី ខេ​ម​បូ​ឌា ចំកាត់ ដឹកនាំ​ដោយ​លោក Wittaya Kreangkriwit ប្រធាន​ក្រុមប្រឹក្សាភិបាល លោក Paitoon Wongkatawethin ក្រុមប្រឹក្សាភិបាល​រង នៃ​ក្រុមហ៊ុន ស៊ី​.​ភី​.​ខេ​ម​បូ​ឌា ចំកាត់ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស៊ី​ភី​ជា​ច្រើន​រូប។

ក្នុង​ឱកាស​ទស្សនកិច្ច​នេះ ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ជួបពិភាក្សា​សន្ទនា​ជាមួយ ឯកឧត្ដម ម៉ម ប៊ុននាង ឯកឧត្ដម គង់ សារាជ និង​តំណាង​ក្រុមហ៊ុន​ស៊ី​.​ភី​. អំពី​តួនាទី​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​តាមដាន​ជាប្រចាំ​នូវ​ថ្លៃ​ទំនិញ​សាច់​ជ្រូក​លក់​នៅ​លើ​ទីផ្សារ និង​រៀបចំ​របាយការណ៍​ស្ដីពី​សន្តិសុខ​ស្បៀង​ត្រៀម​បម្រុង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​សភាពការណ៍​ថ្លៃ​ទំនិញ​សំខាន់ៗ​ដទៃ​ចាំបាច់​ប្រចាំ​ជីវភាព​ដែល​បាន​ប្រមូល​ពី​ទីផ្សារ​រាជធានី​-​ខេត្ត។

ក្នុង​កិច្ច​សន្ទនា​នេះ អង្គ​ប្រជុំ​បាន​ពិភាក្សា​ពី​សក្ដានុពល នៃ​ការ​វិនិយោគ​លើ​ប្រតិបត្តិការ​ផលិតកម្ម និង​អាជីវកម្ម​ជ្រូក​របស់​ក្រុមហ៊ុន​ស៊ី​.​ភី ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព នៃ​សេចក្ដី​ត្រូវការ នៃ​ផលិតផល​សាច់​ជ្រូក​ក្នុងស្រុក​ជាមួយ​ផលិតកម្ម​ក្នុងស្រុក ព្រមទាំង​ពង្រឹង​សុវត្ថិភាព​ចំណីអាហារ និង​ប្រមូល​ទិញ​កសិផល​មួយ​ចំនួន​សម្រាប់​ធ្វើជា​ចំណី​សត្វ ដូចជា ពោតក្រហម ដំឡូង​មី កន្ទក់ កញ្ចុង​អង្ករ និង​ស្រូវ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ណែនាំ​ដល់​ក្រុមហ៊ុន នូវ​អនុសាសន៍​សំខាន់ៗ​មួយ​ចំនួន រួមមាន ៖

(១).ពង្រីក​វិសាលភាព នៃ​គម្រោង​លើកកម្ពស់​ការ​ចិញ្ចឹម​ជ្រូក ដើម្បី​សន្តិសុខ​ស្បៀង​ក្នុង​ប្រទេស​

(២).​បន្ត​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការ​ប្រមូល​ទិញ​វត្ថុធាតុដើម​របស់​កសិករ​ក្នុងស្រុក សម្រាប់​ផលិត​ជា​ចំណី​សត្វ​ដូចជា ពោត​ក្រហម ដំឡូង​មី កន្ទក់ ក​ញ្ចុ​ង​អង្ករ និង​ស្រូវ​

(៣).​លើកកម្ពស់​គុណភាព​ចំណី​សត្វ ការ​ចិញ្ចឹម​សត្វ រួម​ទាំង​កន្លែង​សត្តឃាត​ជ្រូក និង​មាន់ ដើម្បី​បំពេញ​តាម​ស្តង់ដារ​អន្តរជាតិ ស្របតាម​គោលការណ៍​សុវត្ថិភាព​ចំណីអាហារ​សម្រាប់​អ្នកប្រើប្រាស់ និង​ប្រជាជន ព្រមទាំង​ពង្រីក​ឱកាស​ក្នុង​ការចូល​ទៅកាន់​ទីផ្សារ​ក្នុង និង​ក្រៅ​ប្រទេស ឲ្យ​បាន​កាន់តែ​ទូលំទូលាយ និង​មាន​ចីរភាព​

(៤).​បង្កើន​សហប្រតិបត្តិការ​ឲ្យ​បាន​ពេញលេញ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​នៅ​តាម​ខេត្ត​គោលដៅ ដើម្បី​រៀបចំ​ផែនការ​ប្រមូល​ទិញ​វត្ថុធាតុដើម សម្រាប់​ចំណី​សត្វ ព្រមទាំង​តាមដាន និង​ទប់ស្កាត់​ការ​ធ្លាក់​ថ្លៃ​តម្លៃ នៃ​ផលិតផល​កសិកម្ម​នានា។

លោក Wittaya Kreangkriwit ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ស៊ី​.​ភី រីករាយ​ក្នុង​ការ​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ស្តង់ដារ​ការ​ផលិត​ចំណីអាហារ​គុណភាព និង​ធ្វើ​ឲ្យ​មាន​បរិមាណ​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវការ​ទីផ្សារ ព្រមទាំង​លើក​កម្ពស់​កសិករ ផ្ដល់​ព័ត៌មាន និង​ចំណេះដឹង​បន្ថែម​អំពី​ផលិតផល​ចំណីអាហារ​អនាម័យ​ដ៏​ត្រឹមត្រូវ​ជូន​ប្រជាជន​កម្ពុជា។

លោក Wittaya Kreangkriwit ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់

លោក Wittaya Kreangkriwit ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ បាន​បន្ថែម​ទៀត​ថា រោងចក្រ​សត្តឃាតដ្ឋាន​ជ្រូក និង​រោងចក្រ​ផលិត​ចំណីអាហារ​ស្តង់ដារ​នេះ​ជា​រោងចក្រ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្រុមហ៊ុន​បាន​ជ្រើសរើស​យក​សត្វ​ជ្រូក​មកពី​កសិដ្ឋាន ចិញ្ចឹម​មាន​ស្តង់ដារ​ត្រឹមត្រូវ មានការ​ដំណើរការ​បម្លែង​សាច់​ជ្រូក​ដោយ​បច្ចេកវិជ្ជា​ទំនើប និង​មានការ​ត្រួតពិនិត្យ​គុណភាព​សាច់​តាំងពី​កសិដ្ឋាន​រហូត​ដល់ដៃ​អតិថិជន ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​ទទួលទាន​សាច់​ជ្រូក​ដែល​មាន​គុណភាព ស្រស់ អនាម័យ មាន​សុវត្ថិភាព ហើយ​ថែមទាំង​ក្នុង​តម្លៃ​សមរម្យ។

លើស​ពី​នេះ​ទៅ​ទៀត រដ្ឋមន្ត្រី ព្រមទាំង​គណៈប្រតិភូ បាន​អញ្ជើញ​ទស្សនា​ការ​តាំង​ពិព័រណ៍ ព្រមទាំង​ស្តាប់​ការ​ពន្យល់​ពី​ទិដ្ឋភាព​រួម នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ស៊ី​ភី ដោយ​ចាប់ផ្ដើម​ទស្សនា​ពី អាជីវកម្ម​ចំណី​សត្វ អាជីវកម្ម​ចិញ្ចឹម​សត្វ អាជីវកម្ម​កែច្នៃ​ចំណីអាហារ និង​អាជីវកម្ម​ប​ហ្វ្រែ​ន​ឆាយ​ផងដែរ។

ក្រុមហ៊ុន CPF ជា​ក្រុមហ៊ុន​ខ្នាត​ធំ​មួយ​ដែល​ប្រតិបត្តិការ​អាជីវកម្ម​កសិ​-​ឧស្សាហកម្ម និង​ចំណីអាហារ ស្ថិត​ក្រោម​ចក្ខុវិស័យ “​ផ្ទះបាយ​ពិភពលោក​” ប្រកបដោយ​និរន្តរភាព ដែល​ផ្តោត​សំខាន់​លើ​ការ​ប្រតិបត្តិ​អាជីវកម្ម​ចំណី​សត្វ​(Feed) ការ​ចិញ្ចឹម​សត្វ (Farm ) ចំណីអាហារ​(Food ) និង​ការ​ចែកចាយ​ផលិតផល​ទាំង​ការ​បោះ​ដុំ និង​លក់រាយ (Retail) ដោយ​ឈរ​លើ​មូលដ្ឋានគ្រឹះ​ដោយ​ទំនួល​ខុសត្រូវ​ចំពោះ​សង្គមជាតិ និង​បរិស្ថាន ហើយ​យើង​មាន​ទស្សនវិស័យ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ដែល​ហៅថា “​គោលការណ៍​ប្រយោជន៍​ទាំង ៣ ប្រការ ដើម្បី​ឆ្ពោះ​ទៅ​កាន់​និរន្តរភាព​” ដោយ​ចាត់​ទុក​ផល​ប្រយោជន៍​ដល់​ប្រទេសជាតិ ជា​អាទិភាព​ទី​មួយ ផលប្រយោជន៍​ប្រជាជន ជា​អាទិភាព​ទី​ពីរ និង​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន ជា​អាទិភាព​ចុងក្រោយ​។ ជា​ចុងក្រោយ ក្រុមហ៊ុន​ស៊ី​.​ភី នឹង​បន្ត​បង្កើន​សហ​ប្រតិបត្តិការ​ជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជា​ផ្នែក​មួយ នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​ផលិត​ស្បៀងអាហារ​ប្រកបដោយ​និរន្តរភាព​”​គិតដល់​សាច់​ជ្រូក​អនាម័យ នឹក​ដល់​ស៊ី​ភី​”៕

CP Cambodia Facebook QR Code
CP Cambodia Website QR Code
CP Cambodia Youtube QR Code
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

​រដ្ឋាភិបាល​ថៃ​ដោះលែង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មដែលជាប់​ទោស​ក្នុង​រដ្ឋាភិបាល​លោក​ប្រាយុធ​

កីឡា៣៥ នាទីutes មុន

ឡេង ណូរ៉ា និង រ៉េត លីហេង ជា​កីឡាករ​ក្មេង​ជាងគេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម