ព័ត៌មានជាតិ
ទៅលេងអង្គរសង្ក្រាន្ត មិនបារម្ភគ្មានសេវាអ៊ីនធឺណិត ថែមទាំងប្រើឥតគិតថ្លៃ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជូនដំណឹងដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលនឹងទៅលេងកម្សាន្តព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាខេត្តសៀមរាប អាចប្រើប្រាស់ Public Wi-Fi ដោយឥតគិតថ្លៃ រយៈពេល ៣ថ្ងៃពេញ។
ចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរមិនថាជាតិ និងអន្តរជាតិ ដែលនឹងទៅលេងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ចាប់ពីថ្ងៃ ១៤ ដល់ថ្ងៃ ១៦ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ អាចប្រើប្រាស់សេវាអ៊ីនធឺណិត «Public Wi-Fi» ដោយឥតគិតថ្លៃ មានសេវាគ្រប់គ្រាន់ និងមានល្បឿនលឿន។
Wi-Fi សាធារណៈ គឺជាគំនិតផ្ដួចផ្ដើម ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្ដល់ជូនដោយឥតគិតថ្លៃ និងអាចប្រើប្រាស់នៅតាមទីកន្លែងសាធារណៈនៅខេត្តសៀមរាបដូចជាតំបន់អង្គរ តំបន់ផ្សាររាត្រី និងទីប្រជុំជនផ្សេងទៀត។ ដើម្បីភ្ជាប់ ទេសចរជាតិ និងអន្តរជាតិ អាចស្កេន QR code នៅតាមទីតាំងបង្ហាញ Free Wi-Fi ទៅតាមទីតាំងជាក់ស្តែង៕
តំណភ្ជាប់សម្រាប់មើលទីតាំង Wi-Fi សាធារណ:របស់ក្រសួង៖ https://mptc.gov.kh/public-wifi/
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន