Connect with us

ព័ត៌មានជាតិ

គយប្រមូលចំណូលបានជាង ៥៦០លានដុល្លារ

បានផុស

នៅ

ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ ២០២៣នេះ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលចំណូល​បានជាង ៥៦៤លានដុល្លារ ពោលគឺថយចុះប្រមាណ ៥,២ភាគរយ បើធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់មុខទំនិញ ដែលកម្ពុជា នាំចេញ មានដូចជា ផលិតផលកាត់ដេរ គិតជាទឹកប្រាក់ជាង​២ពាន់​រយលានដុល្លារ ថយចុះជាង​២២ភាគរយ។ ប៉ុន្ដែការនាំចេញផលិតផល​មិនមែនកាត់ដេរ ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ឈើកែច្នៃ ផលិតផលពីប្លាស្ទិក គ្រឿងបន្លាស់រថយន្ត កុងផ្លាកេ អំពូលលម្អ ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត មានទឹកប្រាក់ជាង ១៤០០ លានដុល្លារ ពោលគឺកើនឡើងប្រហែល ១៩ភាគរយ។

ដោយឡែក ការនាំចេញផលកសិកម្ម សម្រេចបានជាង ​១២០០ លានដុល្លារ កើនឡើងជិត​១១ភាគរយ ក្នុងនោះ កសិផលស្រូវនាំចេញមានតម្លៃជាង ៤ពាន់លានដុល្លារ កើនឡើងប្រមាណ ១១២,៨ លានដុល្លារអាមេរិក, ការនាំចេញ​អង្ករមានតម្លៃ ១២៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ២០,៩ លានដុល្លារអាមេរិក, កៅស៊ូនាំចេញ​មានតម្លៃ ៩៣,១ លានដុល្លារអាមេរិក ថយចុះប្រមាណ ១០,១ លានដុល្លារអាមេរិក និងកសិផលផ្សេង​ទៀតមានតម្លៃ ៦២៨,៤ លានដុល្លារអាមេរិក កើនឡើង ១២ លានដុល្លារអាមេរិក។

យោងតាមទិន្នន័យដដែលបានបង្ហាញថា ប្រភពចំណូលដែលច្រើនជាងគេ គឺបានមកពីអាករលើតម្លៃបន្ថែមមានជាង ៤២ភាគរយ អាករពិសេសមានជិត ៣៣ភាគរយ និងពន្ធគយមាន ២០ភាគរយ រួមទាំងប្រភពចំណូលផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ បន្តអំពាវនាវម្ចាស់ផ្ទះជួល និងអ្នកលក់ទំនិញ កុំតម្លើងថ្លៃតាមប្រាក់ឈ្នួលកម្មករ

Sokha Hotels

ព័ត៌មានពេញនិយម