ជីវិតកម្សាន្ដ
តារាចម្រៀង Kratae ប្រាប់ថា ចង់រៀបការនៅអាយុ ៣៧ឆ្នាំ
ថ្លែងក្នុងបទសម្ភាន៍មួយនៅលើកញ្ចក់ទូរទស្សន៍ តារាចម្រៀងថៃ Kratae Rsiam បានប្រាប់ថា ក្នុងរវាងពីរឆ្នាំទៀត ពោលគឺនៅពេលនាងឈានដល់វ័យ ៣៧ឆ្នាំ នាងចង់រៀបការ សាងគ្រួសារតូចមួយដូចគេដូចឯងដែរ។
ក្នុងកម្មវិធី Zab Talk Show នៅលើប៉ុស្តិ៍លេខ ៣១ ដែលមានតារាស្រី Kratae ជាភ្ញៀវកិត្តិយស នាងបានទម្លាយអារម្មណ៍ដែលត្រូវគេរិះគន់ពាក់ព័ន្ធនឹងស្ទីលតែងខ្លួនសិចស៊ីរបស់ខ្លួន ព្រមទាំងលាតត្រដាងពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួនមួយចំនួនផងដែរ។
ដូចដែលនាងធ្លាប់សរសេរលើបណ្ដាញសង្គមកន្លងមក នាងមិនខ្វល់អ្នករិះគន់នោះទេ ព្រោះមួយថ្ងៃៗនាងរវល់តែរឿងរកលុយចិញ្ចឹមខ្លួនឯង និងគ្រួសារប៉ុណ្ណោះ។ ទោះយ៉ាងណា តារាស្រីវ័យ ៣៥ឆ្នាំរូបនេះ បានអរគុណដល់អ្នករិះគន់ក្នុងន័យស្ថាបនា ដែលបានជួយឱ្យនាងអាចឆ្លុះបញ្ចាំងពីខ្លួនឯង និងអភិវឌ្ឍខ្លួនបន្ថែមទៀត។
ជាមួយគ្នានោះ Kratae ប្រាប់ត្រង់ៗថា ខ្លួនចង់សាងគ្រួសារ អំឡុងពេលពីរឆ្នាំខាងមុខ ហើយថែមទាំងចង់បានកូនភ្លោះទៀតផង ក្រោយពេលរៀបការរួច។ ថ្វីត្បិតនិយាយបែបនេះក្ដី ប៉ុន្តែនាងបញ្ជាក់បន្ថែមថា គោលដៅរបស់នាងពេលនេះគឺរឿងរកលុយឱ្យបានច្រើនសិន។ ដោយឡែកចំពោះរឿងដែលថា នាងមានមិត្តប្រុសឬអត់ ហើយមិត្តប្រុសរបស់នាងជានរណា តារាស្រីរូបនេះ មិនបានបង្ហើបអ្វីឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រោយរងមតិរិះគន់រឿងសិចស៊ីជ្រុល Kratae បញ្ចេញសារចាក់ដោតមួយឃ្លា
ចុចអាន៖ រូបវ័យជំទង់ និងបច្ចុប្បន្នរបស់ Prang ខុសគ្នា ១៨០ដឺក្រេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៦ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ