Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​ណែនាំ​ដល់​រោងចក្រ​សហគ្រាស​ចូលរួម​លើកកម្ពស់​សុវត្ថិភាព ​និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ​

បានផុស

នៅ

​ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ណែនាំ​ដល់​រោងចក្រ​សហគ្រាស​នៅ​ទូទាំងប្រទេស​ចូលរួម​លើកកម្ពស់​សុវត្ថិភាព​និង​សុខភាព​ការងារ​និង​បង្ការ​គ្រោះថ្នាក់​ការងារ​នឹង​ជំងឺ​ជីវៈ​ជាយថាហេតុ​ដល់​បងប្អូន​កម្មករនិយោជិត​នៅ​កន្លែងធ្វើការ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក បណ្ឌិត អ៊ិត​សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានឱ្យដឹង​នៅក្នុង​សេចក្តីជូនដំណឹង​មួយ​ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី​១២​មេសា​នេះ​ថា ​ការណែនាំ​ឱ្យ​រោងចក្រ​សហគ្រាស​លើកកម្ពស់​សុវត្ថិភាព​និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ​នេះ​ធ្វើឡើង​តាមរយៈ​ការ​ប្រារព្ធ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព​និង​សុខភាព​ការងារ​នៅ​ចុង​ខែមេសា​ខាងមុខនេះ​។

លោក រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព​និង​សុខភាព​ការងារ​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី​២៨ ​ខែមេសា​ រៀងរាល់ឆ្នាំ​ ដោយ​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ក្នុង​គោលបំណង​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​និង​សុខភាព​ការងារ​និង​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​កម្មករនិយោជិត​ដែល​បាន​បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ការងារ​នឹង​ជំងឺ​វិជ្ជាជីវៈ​នៅលើ​ពិភពលោក​។

​លោក រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​នេះ​ជា​ឆ្នាំ​ទី​១៨​ ដែល​ក្រសួង​ការងារ​បាន​រៀបចំ​ទិវា​នេះ​ក្រោម​ប្រធានបទ​បរិយាកាស​ការងារ​ប្រកបដោយ​សុវត្ថិភាព​និង​សុខភាព​ការងារ​គឺជា​សិទ្ធិ​និង​ជា​គោលការណ៍​គ្រឹះ​នៅ​កន្លែងធ្វើការ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០២៣ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។

លោក​រដ្ឋមន្ត្រី​ស្នើឱ្យ​លោក​លោកស្រី​ម្ចាស់​ ឬ​ នាយក​រោងចក្រ​សហគ្រាស​ទាំងអស់​ដែល​បាន​បោះទីតាំង​នៅ​តាម​បណ្ដា​រាជធានី​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​រៀបចំ​ចង​បដា​ពាក្យស្លោក​មួយចំនួន​នៅតាម​របង​ខាងមុខ​រោងចក្រ​សហគ្រាស​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព​និង​ភាព​ការងារ​ដើម្បី​រួមចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​និង​លើកកម្ពស់​សុវត្ថិភាព​និង​សុខភាព​ការងារ​និង​បង្ការ​គ្រោះថ្នាក់​ការងារ​នឹង​ជំងឺ​ជីវៈ​ជាយថាហេតុ​ដល់​បងប្អូន​កម្មករនិយោជិត​។

លោក រដ្ឋមន្ត្រី​បានបញ្ជាក់​ថា​បដា​ពាក្យស្លោក​ផ្សព្វផ្សាយ​រួមមាន ៖

ទី១. អបអរសាទរ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព​និង​សុខភាព​ការងារ ២៨​មេសា ទី​២. បរិយាកាស​ការងារ​ប្រកបដោយ​សុវត្ថិភាព​និង​សុខភាព​ការងារ​គឺជា​សិទ្ធិ​និង​គោលការណ៍​ជា​មូលដ្ឋាន​នៅ​កន្លែងធ្វើការ​ ទី​៣.​ធ្វើ​សកម្មភាព​រួមគ្នា​ដើម្បី​កសាង​វប្បធម៌​សុវត្ថិភាព​និង​សុខភាព​ការងារ​ជា​វិជ្ជមាន ​ទី​៤. ត្រូវ​រៀបចំ​ឱ្យមាន​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​និង​សុខភាព​ការងារ​នៅ​គ្រប់​កន្លែងធ្វើការ​មាន​សុវត្ថិភាព​ការងារ​ ទី​៥.​មានសុវត្ថិភាពការងារគឺគ្មាន​គ្រោះថ្នាក់​ការងារ​ ទី៦.ធានា​ឱ្យ​គ្រប់កន្លែង​ការងារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុ​វ​តិ្ថ​ភាពល្អ​ ទី​៧.រួមគ្នា​កាត់បន្ថយ​គ្រោះថ្នាក់​និង​ជំងឺ​វិជ្ជាជីវៈ​ ទី​៨.ជីវិត​របស់ខ្ញុំ​ការងារ​របស់ខ្ញុំ​និង​ការងារ​ប្រកបដោយ​សុវត្ថិភាព​របស់ខ្ញុំ​ និង​ទី​៩ ការងារ​សមរម្យ​គឺជា​ការងារ​ប្រកបដោយ​សុវត្ថិភាព​៕

ដោយ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៧ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម