កីឡា
ជោគជ័យមួយជំហានទៀត! គុនខ្មែរមាន៧ប្រទេសចុះឈ្មោះចូលរួមប្រកួតស៊ីហ្គេម
ប្រទេសនៅក្នុងតំបន់អាស៊ានចំនួន៦ បូកទាំងម្ចាស់ផ្ទះកម្ពុជាមានចំនួន៧បានចុះឈ្មោះជាផ្លូវការដើម្បីចូលរួមប្រកួតកីឡាអត្តសញ្ញាណជាតិ«គុនខ្មែរ»ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ប្រទេសទាំង៧នោះមានម្ចាស់ផ្ទះកម្ពុជា ឡាវ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងវៀតណាម។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ៖«ការពិត បណ្តាប្រទេសដែលធ្វើម្ចាស់ផ្ទះដាក់ប្រភេទកីឡាប្រដាល់នេះជាទូទៅមិនលើសពី៨ប្រទេសទេ ដូច្នេះសម្រាប់គុនខ្មែររបស់យើងមានប្រទេសចុះឈ្មោះចូលរួមប្រកួតដល់ទៅ៧ប្រទេសគឺចាត់ទុកជាជោគជ័យមួយទៀត។ សូមអរគុណដល់សារព័ត៌មានកម្ពុជាថ្មីដែលបានចូលរួមផ្សព្វផ្សាយ ហើយសូមជួយផ្សព្វផ្សាយឲ្យបានច្រើនទូលំទូលាយដើម្បីឲ្យប្រជាពលរដ្ឋជ្រាបច្បាស់»។
លោកបានបញ្ជាក់ថា អត្តពលិកគុនខ្មែរបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីបង្កើនសមត្ថភាព និងសម្រួចអាវុធក្នុងការត្រៀមប្រកួតក្នុងកីឡាស៊ីហ្គេម ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុនអត្តសញ្ញាណជាតិ កម្ពុជាបានដាក់គុនខ្មែរ ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលមាន១៩វិញ្ញាសា (១៩មេដាយមាស) ក្នុងនោះ១១វិញ្ញាសាសម្រាប់បុរស, ៦វិញ្ញាសាសម្រាប់នារី និងវិញ្ញាសាសម្តែងឯកត្តជនមាន២ គឺសម្តែងបុរស និងសម្តែងនារី។ កម្ពុជារំពឹងទទួលបានមេដាយមាសច្រើនគ្រឿង៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់