ព័ត៌មានជាតិ
មកស្គាល់ផ្លូវជាតិសំខាន់ ៣ ខ្សែ បងប្អូនណាចង់ទៅលេងសង្រ្កាន្តនៅក្រុងព្រៃវែង
ក្រុងព្រៃវែងឆ្នាំនេះ ក៏មិនខុសឆ្នាំមុននឹងរៀបចំកម្មវិធីសង្រ្កាន្តអបអរឆ្នាំថ្មី ដែលរំពឹងនឹងទទួលបានការចូលរួមពីភ្ញៀវទេសចររាប់ម៉ឺននាក់។
កាន់តែប្លែកឆ្នាំនេះ អាជ្ញាធរបានត្រៀមឆាកតន្រ្តីខ្នាតធំនៅតំបន់ត្រជាក់ចិត្ត ព្រមទាំងរៀបចំការប្រកួតប្រដាល់គុនខ្មែរ នៅសួនសម្ដេចក្រឡាហោម ដេីម្បីអបអរសាទរក្នុងឱកាសនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។


សម្រាប់បងប្អូននៅរាជធានីភ្នំពេញដែលចង់ទៅលេងកម្សាន្តសង្រ្កាន្តនៅក្រុងព្រៃវែង អាចធ្វើដំណើរតាមផ្លូវជាតិចំនួន ៣ ខ្សែ គឺតាមផ្លូវជាតិលេខ ១ ប្រវែង ៦៥ គីឡូម៉ែត្រ និងផ្លូវជាតិលេខ ១១ ប្រវែង ៣០ គីឡូម៉ែត្រ និងតាមផ្លូវជាតិលេខ ៨ ចម្ងាយ ១០០ គីឡូម៉ែត្រ ដោយឆ្លងស្ពានព្រែកតាមាក់។
ខេត្តព្រៃវែងស្ថិតនៅប៉ែកអាគ្នេយ៍នៃប្រទេសកម្ពុជា ទីរួមខេត្តមានចំងាយ ៩៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តមានស្រុកចំនួន១២ និងក្រុងចំនួន១ រួមមានឃុំចំនួន១១២ និងសង្កាត់ចំនួន៤ មានភូមិចំនួន១.១៦៧ និងមានផ្ទៃដីសរុប ៤.៨៨៣គម២។ ភូមិសាស្រ្តខាងជើងទល់នឹងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ខាងកើតទល់នឹងខេត្តស្វាយរៀង និងខេត្តតៃនិញ ប្រទេសវៀតណាម ខាងលិចទល់នឹងខេត្តកណ្តាល និងខាងត្បូងទល់នឹងខេត្តដុងថាប់ និងខេត្តឡុងអាន ប្រទេសវៀតណាម ដែលមានខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៨៤,២គីឡូម៉ែត្រ ក្នុងនោះចម្ងាយផ្លូវពីទីរួមខេត្តព្រៃវែងទៅព្រំប្រទល់ខេត្តដុងថាប់ មានចម្ងាយ ៧៤ គីឡូម៉ែត្រ (តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី) ពីទីរួមខេត្តព្រៃវែងទៅព្រំប្រទល់ខេត្តឡុងអានមានចម្ងាយ ៨៦ គីឡូម៉ែត្រ (តាមច្រកទ្វារតំបន់ព្រំដែនស្វាយអាង៉ោង) និងពីទីរួមខេត្តព្រៃវែងទៅព្រំប្រទល់ខេត្តតៃនិញ មានចម្ងាយ ៥៤គីឡូម៉ែត្រ (តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ)។
ខេត្តព្រៃវែងមានផ្លូវជាតិចំនួន ០៦ ខ្សែ គឺ ទី១.ផ្លូវជាតិលេខ ១ មានប្រវែង ៤២,២៨គ.ម ចេញពីទីប្រជុំជនអ្នកលឿងទៅព្រំប្រទល់ខេត្តស្វាយរៀង ទី២.ផ្លូវជាតិលេខ១១ មានប្រវែង ៧៣,៦៥គ.ម ពីទីប្រជុំជនអ្នកលឿង ឆ្ពោះទៅព្រំប្រទល់ស្រុកអូរាំងឳខេត្តត្បូងឃ្មុំ ទី៣.ផ្លូវជាតិលេខ៨ មានប្រវែង ៧៩,២០គ.ម ពីព្រំប្រទល់ខេត្តកណ្តាល ទៅព្រំប្រទល់ខេត្តត្បូងឃ្មុំ ទី៤. ផ្លូវជាតិលេខ៨៨ ប្រវែង ៥,៦៣គ.ម បំបែកពីផ្លូវជាតិលេខ៨ ចំណុចផ្សារក្របៅ ទៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ទី៥.ផ្លូវជាតិលេខ១៣ ប្រវែង៣,៩០គ.ម បំបែកពីផ្លូវជាតិលេខ៨ ចំណុចផ្សារក្របៅ ស្រុកកំចាយមារ ទៅព្រំប្រទល់ស្រុករមាសហែក ខេត្តស្វាយរៀង និងទី៦.ផ្លូវជាតិ លេខ៧០B ប្រវែង៨,៩៨គ.ម ព្រំប្រទល់ខេត្តកណ្តាល និងស្រុកពាមរក៍ ។
ខេត្តមានសក្តានុពលផ្លូវទឹកគឺទន្លេមេគង្គ ក្នុងការធ្វើគមនាគមន៍ និងដឹកជញ្ជូនទំនិញផ្សេងៗ មានប្រវែង ៥៧គ.ម ពីព្រំប្រទល់ខេត្តកណ្តាល ទៅព្រំប្រទល់ប្រទេសវៀតណាម (ឆ្លងកាត់ស្រុកពាមរក៍ និងស្រុកពាមជរ)។
ស្ថិតិប្រជាពលរដ្ឋក្នុងខេត្តសរុបចំនួន ២៩៥.០៧៤គ្រួសារ ស្មើនឹងមនុស្សចំនួន ១.២៦៣.១៨២នាក់ ក្នុងនោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ចំនួន៨១០.០៩១នាក់៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច