Connect with us

ព័ត៌មានជាតិ

ទំនប់សណ្តស្ទឹងការពារទឹកជំនន់ព្រែកត្នោតសម្រេចបានជិត៥០ភាគរយ គ្រោងរួចរាល់នៅមុនរដូវវស្សាមកដល់

បានផុស

នៅ

ការលើកទំនប់សណ្តស្ទឹងដើម្បីការពារទឹកជំនន់ព្រែកត្នោត រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារសម្រេចបានជិត៥០ភាគរយ គ្រោងអោយរួចរាល់នៅមុនរដូវវស្សាខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីអោយការងារនេះសម្រេចទៅតាមផែនការ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស នាព្រឹកថ្ងៃទី១៣ ខែមេសានេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់ពិធីបង្សុកូលរាប់បាត្រ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ័បុព្វបុរស និងប្រជាពលរដ្ឋដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត រយះពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកសង្កាត់ជើងឯក ខណ្ឌដង្កោរួចមក លោកបានដឹកនាំអាជ្ញាធរ និងមន្ទីរជំនាញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់សណ្តស្ទឹង នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ខណៈការដ្ឋាននេះសម្រេចបានប្រមាណជិត៥០ភាគរយហើយនោះ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមេសានេះថា ការដ្ឋានស្ថាបនាទំនប់សណ្តស្ទឹងព្រែកត្នោតនៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោនេះ មានទទឹង៦ម៉ែត្រ​បណ្តោយ​ប្រវែង៦៥៤៦ម៉ែត្រ ។ ទំនប់នេះ ក្រៅពីការពារទឹកជំនន់ព្រែកត្នោត ក៏ជាផ្លូវសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងដែរ។ ទំនប់នេះ បានបើកការដ្ឋានកាលពីដើមខែមីនា ឆ្នាំ២០២៣នេះ ដោយគ្រោងអោយរួចរាល់នៅមុនរដូវវស្សាខាងមុខ។ ការដ្ឋាននេះសម្រេចលើការចាក់ដីលើកជាទំនប់បានប្រមាណ៣០០០ម៉ែត្រ ស្មើនឹង៤៥%។

លោក ឃួង ស្រេង បានប្រសាសន៍លើកឡើងថា គម្រោងលើកជាទំនប់សណ្តស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោនេះ យើងបានលើកខ្ពស់ជាងមុន ហើយក៏មានទំហំធំជាងមុនផងដែរ ។ ទំនប់នេះមិនត្រឹមតែជាទំនប់ការពារទឹកជំនន់ប៉ុណ្ណោះទេ វាក៏ជាផ្លូវសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងដែរ។ បន្ថែមពីនេះទៀត ដោយសារទំនប់យើងធំ ពេលមានទឹកជំនន់កើតឡើង យើងអាចទប់លើទំនប់នេះបាន ហើយប្រជាពលរដ្ឋក៏នៅតែអាចធ្វើដំណើរបានជាធម្មតាថែមទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥២ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦០ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម