Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើងឆេះព្រៃភ្នំនៅថៃ បង្កឲ្យមានការព្រួយបារម្ភ

បានផុស

នៅ

មន្ត្រីនៅមជ្ឈមណ្ឌលប្រតិបត្តិការសុខភាពសាធារណៈខេត្ត បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៣ខែមេសាថា មន្ត្រីក្នុងស្រុក Mae Chan នៃខេត្ត Chiang Rai កំពុងរៀបចំផ្ទេរអ្នកជំងឺចេញពីមន្ទីរពេទ្យស្រុកនេះ ទៅកាន់មន្ទីរពេទ្យផ្សេងទៀតនៅក្នុងខេត្តភាគខាងជើង ប្រសិនបើភ្លើងឆេះព្រៃភ្នំ Doi Jorakae បង្កការគំរាមកំហែងដល់សុខភាព។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្ត្រីនិយាយថា “អគ្គិភ័យបានឆាបឆេះនៅចម្ងាយប្រហែល ១៥គីឡូម៉ែត្រពីមន្ទីរពេទ្យ Maechan ខណៈមន្ត្រីកំពុងតាមដានការឆាបឆេះទាំងថ្ងៃទាំងយប់”។

ទន្ទឹមនោះ មន្ទីរពេទ្យ Maechan ត្រូវបានបំពាក់ដោយម៉ាស៊ីនបន្សុទ្ធខ្យល់ ដើម្បីធានាសុខភាពអ្នកជំងឺ និងបុគ្គលិក ហើយកំពុងរៀបចំបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យផ្សេងទៀត ប្រសិនបើចាំបាច់។

មន្ត្រី​ខេត្ត​ក៏​បាន​ប្រាប់​ពលរដ្ឋ​ក្នុង​ស្រុក​ថា​ ពួកគេ​ត្រូវត្រៀម​ខ្លួន ​ទប់ទល់ជាមួយភ្លើង​ឆេះ​ព្រៃនិង​ការ​បំពុល​ខ្យល់ PM2.5 ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។

គួរបញ្ជាក់ថា ព្រៃភ្នំ​ Doi Jorakae ​បាន​ឆាប​ឆេះ​នៅ​ម៉ោង​ប្រហែល​ ៨ និង​៣០​នាទី​យប់​ថ្ងៃ​ពុធ​នេះ។ ក្រុមពន្លត់អគ្គិភ័យ មន្ត្រីដឹកនាំសហគមន៍ និងអ្នកស្ម័គ្រចិត្ត បានទៅដល់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើងនៅម៉ោងប្រហែល ៩:៥០យប់ ហើយអគ្គិភ័យ ត្រូវ​គ្រប់គ្រង​បាន​នៅ​ម៉ោង៦ព្រឹក​ថ្ងៃ​ព្រហស្បតិ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ អ្នកក្រុងឈៀងម៉ៃ ប្តឹងរដ្ឋាភិបាលថៃ ជុំវិញវិបត្តិការបំពុលបរិយាកាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម