Connect with us

ជីវិតកម្សាន្ដ

J-Hope សមាជិក BTS នឹងចុះឈ្មោះចូលបម្រើការងារកងទ័ពនៅសប្តាហ៍ក្រោយ

បានផុស

នៅ

យោងទៅតាមប្រភពពី News 1 បានចុះផ្សាយឲ្យបានដឹងថា J-Hope ដែលជាសមាជិកនៃក្រុម BTS នឹងត្រូវចុះឈ្មោះចូលបម្រើការងារកងទ័ព ហើយនឹងចាប់ផ្តើមហ្វឹកហាត់ជាមូលដ្ឋាននៅថ្ងៃទី ១៨ ខែមេសា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពនេះក៏បានបង្ហាញផងដែរថា J-Hope នឹងត្រូវចូលបម្រើការងារនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Rookie តំបន់ A ក្នុងទីក្រុង Gangwon-do។ នៅទីនេះ តារាប្រុសរូបនេះនឹងទទួលបានការបណ្តុះបណ្តាលជាមូលដ្ឋានរយៈពេល ៥ សប្តាហ៍ បន្ទាប់មកលោកនឹងត្រូវបានតែងតាំងឱ្យកាន់តំណែង ជាអចិន្ត្រៃយ៍ក្នុងនាមជាអ្នកថ្មីថ្មោង ។

កន្លងមក ព័ត៌មានអំពីការចុះឈ្មោះចូលបម្រើការងាររបស់ J-Hope បានធ្វើឱ្យអ្នកគាំទ្រសាទរយ៉ាងខ្លាំង និងព្រួយបារម្ភថាលោកនឹងចូលបម្រើការងារជាសម្ងាត់ និងដោយគ្មានការជូនដំណឹងជាមុន។ ភ្លាមៗបន្ទាប់ពីព័ត៌មាននេះត្រូវបានបង្ហោះ ខាងផលិតកម្ម Bighit Music ចេញមកឆ្លើយតបថា “សូមយល់ថាវាពិបាកក្នុងការបញ្ជាក់ពេលវេលា និងទីតាំងចូលបម្រើការងាររបស់ J-Hope”។

ក្នុងនោះ Bighit Music បានបញ្ចាក់ថានឹងមិនរៀបចំព្រឹត្តិការណ៍អ្វីទេ នៅថ្ងៃនៃការចូលបម្រើការងាររបស់ J-Hope ហើយបានស្នើឱ្យអ្នកគាំទ្រកុំឲ្យទៅជំរុំចុះឈ្មោះរបស់ J-Hope ដើម្បីការពារគ្រោះថ្នាក់សុវត្ថិភាពដោយសារតែការកកស្ទះនៅកន្លែង ។

យ៉ាងណាមិញ ថ្មីៗនេះ J-Hope ក៏បានបង្ហោះរូបថតមួយសន្លឹកជាមួយនឹងសក់ខ្លីផងដែរ ដោយការបំពេញកាតព្វកិច្ចយោធារបស់លោកបន្ទាប់ពីសមាជិក Jin ដែលបានចុះឈ្មោះជាទាហានសកម្មក្នុងខែធ្នូឆ្នាំមុន ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖មួយឆ្នាំក្រោយបញ្ចប់ពាក្យបណ្ដឹង ជីវិតរបស់ Johnny Depp និង Amber Heard ទៅជាយ៉ាងណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម