ជីវិតកម្សាន្ដ
អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយដឹងថា Rain មានជំងឺធាត់មុនអាយុ
អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីការធ្វើតេស្តសុខភាពចេញពីមន្ទីរពេទ្យបង្ហាញថា តារាចម្រៀងនិងសម្ដែងកូរ៉េខាងត្បូងលោក Ji Hoon Jung ឬ Rain មានជំងឺធាត់មុនអាយុទាំងដែលរាងកាយរឹងមាំ។
កាលពីថ្ងៃទី ១១ ខែមេសា Rain បានបង្ហោះរូបថតនៅលើ Instagram ដោយសរសេរខេបសិនថា “ខ្ញុំបានប្រឹងប្រែងយ៉ាងខ្លាំង។ ប៉ុន្តែត្រូវបានគេរកឃើញថាធាត់មុនអាយុ។ គេប្រាប់ខ្ញុំឲ្យហាត់ប្រាណជាប្រចាំ”។ ជាមួយគ្នានេះដែរ លទ្ធផលនៃការពិនិត្យសុខភាពបានបញ្ជាក់ថាឲ្យលោកប្រយ័ត្នកុំឡើងទម្ងន់បន្ថែម។ ការធ្វើលំហាត់ប្រាណបែប aerobic ទៀងទាត់ និងរបបអាហារមានតុល្យភាពត្រូវបានណែនាំនាពេលនេះ។
ទោះយ៉ាងណាក៏ដោយ ដំណឹងនេះបានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើលផងដែរ។ ព្រោះ Rain ល្បីខាងការហាត់ប្រាណ និងមានរបបអាហារត្រឹមត្រូវ រួមទាំងមានរាងកាយមាំទាំ រហូតមនុស្សមួយចំនួនសឹងមិនចង់ជឿថា លោកមានជំងឺមួយប្រភេទនេះផ្ទុកក្នុងខ្លួនឡើយ។ ទន្ទឹមនោះ មហាជនជាច្រើនជាពិសេសអ្នកគាំទ្ររបស់ Rain បានផ្ញើសារជូនពរនិងបញ្ចេញមតិក្រោមរូបភាពរបស់លោកឲ្យឆាប់ជាសះស្បើយ និងត្រលប់មកបំពេញការងារបានដូចដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖J-Hope សមាជិក BTS នឹងចុះឈ្មោះចូលបម្រើការងារកងទ័ពនៅសប្តាហ៍ក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៧ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព
-
កីឡា១ សប្តាហ៍ ago
លោក សួង បញ្ញា ប្រកាសឈប់ពីការបង្ហាត់គុនខ្មែរ និងការងារនៅទទក