ជីវិតកម្សាន្ដ
ធ្លាយរូបភាពរបស់ Rosé ផ្ទុះការសង្ស័យថា នាងប្រើប្រាស់គ្រឿងញៀន
បន្ទាប់ពីរូបថតរបស់ Rosé សមាជិក BLACKPINK នៅក្នុងពិធីជប់លៀងអាហារមួយត្រូវបានផ្សព្វផ្សាយមានការប៉ាន់ស្មាននិងផ្ទុះការសង្ស័យថា នាងប្រើប្រាស់គ្រឿងញៀន និងពាក្យចចាមអារ៉ាមណាត់ជួបជាមួយតារាសម្តែង Kang Dong Won ។

កាលពីថ្ងៃទី ១១ ខែមេសា អតីតប្រធានផ្នែកច្នៃម៉ូដរបស់ម៉ាកយីហោ Burberry លោក Riccardo Tisci បានបង្ហោះរូបថតនៅលើ Instagram ផ្ទាល់ខ្លួនរបស់លោក។ រូបថតបង្ហាញពីការជួបជុំគ្នានៅឯគេហដ្ឋានរបស់អ្នករចនាម៉ូដ Eve Chow ហើយមាន Rosé សមាជិក BLACKPINK និងតារាសម្តែង Kang Dong Won អង្គុយនៅតុជាមួយគ្នា ។

ជាលទ្ធផល ពាក្យចចាមអារ៉ាមស្នេហារបស់តារាទាំងពីរ បានសាយភាយពេញបណ្តាញទំនាក់ទំនងសង្គម ប៉ុន្តែត្រូវបានអ្នកគាំទ្របដិសេធភ្លាមៗ ពួកគេនិយាយថាអាហារពេលល្ងាចអាចជាការជួបជុំគ្នារវាងដៃគូ។ ទោះជាយ៉ាងណាក៏ដោយ មានអ្នកនិយមលែងអ៊ីនធឺណេតមួយចំនួនប្រទះឃើញរបរដែលស្រដៀងនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀននៅលើតុអាហាររបស់ពួកគេ ដូច្នោះមានការផ្ទុះសង្ស័យថា អ្នកទាំងពីរប្រើប្រាស់គ្រឿងញៀន ។

រហូតមកដល់ពេលនេះ Riccardo Tisci បានលុបរូបភាពដ៏ចម្រូងចម្រាសចេញពី Instagram របស់លោក ទន្ទឹមនឹងនេះ ភ្នាក់ងាររបស់ Rosé និង Kang Dong Won នៅតែរក្សាភាពស្ងៀមស្ងាត់ចំពោះរបស់រឿងទាក់ទងរបស់ពួកគេ។ ស្របពេលជាមួយគ្នា អ្នកគាំទ្រ Rosé ស្នើឱ្យខាងផលិកម្ម YG បកស្រាយពីស្ថានភាព និងការពារសិល្បកររបស់ពួកគេពីពាក្យចចាមអារ៉ាមអាក្រក់ដែលអាចកើតមាន ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ J-Hope សមាជិក BTS នឹងចុះឈ្មោះចូលបម្រើការងារកងទ័ពនៅសប្តាហ៍ក្រោយ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច