ព័ត៌មានអន្ដរជាតិ
ទីបំផុត FBI ចាប់ខ្លួនអ្នកធ្វើឲ្យលេចធ្លាយឯកសាររបស់មន្ទីបញ្ចកោណហើយ
ទីបំផុតប៉ូលិស FBI បានចាប់ខ្លួនអ្នកដែលធ្វើឲ្យលេចធ្លាយឯកសារកំពូលសម្ងាត់របស់មន្ទីរបញ្ចកោណ ពាក់ព័ន្ធនឹងព័ត៌មានរសើប ក៏ដូចជាការលាតត្រដាងអាថ៌កំបាំងអំពីសង្គ្រាមនៅអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់អាមេរិក ។
FBI បានចាប់ខ្លួនលោក Jack Teixeira អាយុ ២១ ឆ្នាំជាឆ្មាំជាតិដែនអាកាសជាមួយនឹងបក្ខពួកប្រហែល ២០ នាក់ទៀត បន្ទាប់ពីបានដឹកនាំក្រុមមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Discord ជជែកគ្នាអំពីវីដេអូហ្គេម ការបាញ់កាំភ្លើង និងមនោគមវិជ្ជាប្រកាន់ពូជសាសន៍ ។
Teixeira ត្រូវគេសង្ស័យថា បានធ្វើឲ្យលេចធ្លាយព័ត៌មានស៊ើបការណ៍រាប់រយទំព័រដែលមានឈ្មោះថា “កំពូលអាថ៌កំបាំង” ។ ឯកសារទាំងនោះមានការវាយតម្លៃអំពីសមត្ថភាពប្រយុទ្ធ និងការស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែនលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក រួមទាំងអ៊ីស្រាអែល និងកូរ៉េខាងត្បូងផងដែរ ។
ទន្ទឹមនោះ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Patrick Ryder បាននិយាយទៅកាន់អ្នកសារព័ត៌មានថា មន្ត្រីមន្ទីរបញ្ចកោណកំពុងពិនិត្យពីរបៀប និងអ្នកពាក់ព័ន្ធដែលព័ត៌មានអាថ៌កំបាំងទាំងនោះត្រូវបានចែករំលែក ។
ទោះយ៉ាងណា លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបំពាននេះមិនបង្ហាញពី “ផលវិបាកដ៏អស្ចារ្យ” នោះទេ ប៉ុន្តែអ្វីដែលលោកមានការព្រួយបារម្ភនោះ គឺការលេចធ្លាយឯកសារដោយរដ្ឋាភិបាលខ្លួនឯង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ុយក្រែន ប្រាប់មូលហេតុមិនទាន់បើកការវាយលុកទៅ រុស្ស៊ី វិញ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ