ព័ត៌មានជាតិ
សម្ដេចតេជោ៖ ៦កត្តា នាំឱ្យមាន អង្គរសង្ក្រាន្ត និងសង្ក្រាន្តទូទាំងប្រទេស ឡើងវិញ
នៅព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ និងអបអរសាទរខួប១០ឆ្នាំ នៃការបើកព្រឹត្តិករណ៍អង្គរសង្ក្រាន្ត នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ក៏ដូចជាមិត្តភ័ក្តិអន្តរជាតិទាំងអស់បានជួបជុំគ្នារីករាយ និងទទួលបានបទពិសោធន៍មិនអាចបំភ្លេចបានក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាព្រឹត្តិការណ៍បំផុសការស្រឡាញ់សម្បត្តិវប្បធម៌ដ៏មានអត្ថន័យ។

សម្តេចតេជោ បានរំលឹកថា ឆ្នាំ២០២០ និង២០២១ មិនបានបើកឱ្យមានការចូលឆ្នាំនោះទេ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ សម្តេចក៏បានអំណរគុណប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ទទួលយកការសម្រេចចិត្តនោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានកត្តាចំនួន៦ ដែលនាំឱ្យមាននូវព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងសង្ក្រាន្តតាមរាជធានីខេត្ត សាលាទូទាំងប្រទេសឡើងវិញ៖

ទី១. គឺសុខសន្តិភាព ស្ថេរភាពនយោបាយ ជាកត្តាសំខាន់នាំមកនូវភាពសប្បាយរីករាយ។ គ្មានភាពសប្បាយរីករាយណាមួយកើតឡើងក្រោមគ្រាប់ផ្លោងនោះឡើយ។ សុខសន្តិភាពផ្តល់ឱកាសឱ្យមនុស្សធ្វើអ្វីៗតាមបំណង ឱ្យតែត្រូវច្បាប់។

ទី២. ការគ្រប់គ្រងបានលើជំងឺកូវីដ-១៩ ទី៣. ការមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ទី៤. កត្តាមានមធ្យោបាយធ្វើដំណើរ ទី៥. កត្តាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងទី៦. គឺគំនិតផ្តួចផ្តើម និងការធ្វើសកម្មភាពបានយ៉ាងល្អរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា។ ការបំបែកឯកទគ្គកម្មនៃការបត់បេះដូង ដែលមានរហូតដល់ជិត ៤លាន ដែលជាការបង្ហាញឱ្យឃើញនូវការចូលរួមដ៏អស្ចារ្យរបស់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោចង់ឱ្យអង្គការកំណត់ត្រាពិភពលោក ពិចារណាគិតជាភាគរយប្រជាពលរដ្ឋ ដើម្បីផ្តល់តម្លៃលើការបំបែកកំណត់ត្រាបត់បេះដូង សម្រាប់ប្រទេសចង់បំបែកកំណត់ត្រារបស់កម្ពុជា។ សម្តេចតេជោ រំពឹងថា យុវជនកម្ពុជា នឹងអាចបំបែកកំណត់ត្រារាំម៉ាឌីហ្សុន ជិត ៥ពាន់នាក់នៅថ្ងៃស្អែកបន្តទៀត។

សម្តេចតេជោ បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដែលបានជួយគាំទ្រដល់ការការពារប្រាង្គប្រាសាទអង្គរ ក៏ដូចជាប្រាង្គប្រាសាទដទៃទៀត។ សម្តេចតេជោក៏បានថ្លែងអំណរគុណទូតអាមេរិក ដែលបានជួយនាំមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានជួញដូរនាពេលកន្លងមក៕



-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត