Connect with us

កីឡា

ព្រំ សំណាង ចង់​ចប់​ដោយមិន​ពិបាក​​ដល់​ចៅក្រម ពេលប៉ះ Sudsakorn យប់​នេះ​

បានផុស

នៅ

កីឡាករ​​ប្រដាល់​គុន​ខ្មែរ ព្រំ សំណាង ចង់ឲ្យ​លទ្ធផល​នៃ​ការ​ប្រកួត​របស់​ខ្លួន​ទល់​​នឹង​​ជើង​ខ្លាំង​ថៃ Sudsakorn Sor Klinmee បញ្ចប់​​ពាក់​កណ្តាល​ទី​​ពោល​គឺ​មិន​បាក​ដល់​ចៅ​ក្រម​ដាក់​ពិន្ទុ​ឡើយ យប់​​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​មេសា នៅ​​ខេត្ត​សៀមរាប ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត។

ព្រំ សំណាង បាន​និយាយ​ថា រូប​គេ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ប្រកួត​ជា​មួយ​កីឡាករ​លំដាប់​កំពូល​របស់​ថៃ។ មិន​ងាយ​បាន​ជួប​​ជើង​ខ្លាំង​ពិត​ប្រាកដ​ទេ ហើយ​រូប​គេ​នឹង​ខំ​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​សួរ​ថា តើ សំណាង ចង់​ឲ្យ​ការ​ប្រកួត​នេះ​បញ្ចប់​ដោយ​លទ្ធផល​យ៉ាង​ណា? «ខ្ញុំ​ចង់​ឲ្យ​ចាញ់ ឈ្នះ​ដោយ​​សន្លប់»។ អ្នក​គុន​ខ្មែរ​បាន​ឆ្លើយ​ដែល​មាន​ន័យ​ថា ការ​ប្រកួត​អាច​នឹង​មិន​ចប់​៥​ទឹក​ពេញ​ទេ។

ព្រំ សំណាង ត្រូវ​ធ្វើ​ការ​ធ្ងន់​ស្ទើរ​តែ​មិន​ធ្លាប់​មានក្នុង​អាជីព​ប្រដាល់​របស់​ខ្លួន​​នៅ​ពេល​ជួប Sudsakorn ដែល​ជា​ជើង​ខ្លាំង​លំដាប់​កំពូល​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ជា​តារា​ Thai Fight។ រូប​គេ​មាន​អាយុ​៣៦​ឆ្នាំ កម្ពស់ ​១.៨២​ម៉ែត្រ និង​ទម្ងន់​​៧៥​គីឡូក្រាម។ កីឡាករ​ថៃ​នេះ​​ធ្លាប់​ប្រកួត៣៥៦​ដង ក្នុង​នោះ​ឈ្នះ​២៩៥​ដង ​ចាញ់​​៥៧​ដង ស្មើ​៤​ដង និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​​៧៧​ដង។

Sudsakorn ជា​កីឡាករ​ប្រដាល់​ថៃ​ដ៏​ជោគជ័យ​ម្នាក់ និង​អាច​ចាត់​ទុក​ជា​វីរបុស​ក្នុង​ពិភព​​ប្រដាល់​មួយ​ថៃ។ បើ​គិត​ជា​ខ្សែ​ក្រវាត់ និង​ពាន​រង្វាន់​សំខាន់​ៗ​ក្នុង​អាជីព​របស់​គេ​គឺ​​ចំនួន​៧​គ្រឿង លើ​ប្រភេទ​ទម្ងន់​៣​ផ្សេង​​គ្នា។

នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ដែល​ Sudsakorn ធ្លាប់​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា។ តាម​ពិត​រូប​គេ​ធ្លាប់​ប្រកួត​ជា​កីឡាករ​កម្ពុជា​២​រូប​ហើយ​ក្នុង​នោះ​ឈ្នះ​កីឡាករ លី រិទ្ធី ក្នុង​ទឹក​ទី១​កាល​ពី​ឆ្នាំ​២០២២ និង​ឈ្នះ អ៊ុង វីរៈ ក្នុង​ទឹក​ទី១​ កាល​ពី​ឆ្នាំ​២០១៣ ប៉ុន្តែ​ជា​លើក​ទី១​ដែល​រូប​គេ​មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា។

អាវុធ​​គ្រោះ​ថ្នាក់​បំផុត​របស់ Sudsakorn គឺ​ការ​ទាត់​ជើង​ស្តាំ។ រាល់​ការ​ប្រកួត រូប​គេ​តែង​តែ​ប្រើ​ជើង​ស្តាំ​ទាត់​លើ​ដៃ​គូ បូក​រួម​ទាំង​គោល​ជំហររឹង​មាំ និង​អាវុធ​ផ្សេង​ទៀត​​ជា​កត្តា​សំខាន់​ធ្វើ​ឲ្យ​រូប​គេ​ជោគជ័យ​ក្នុង​អាជីព​ប្រដាល់។

ភាព​ខ្លាំង​របស់ ព្រំ សំណាង គឺ​ស៊ូ​ធន់ រឹង​មាំ និង​មាន​កម្លាំង​ស៊ុហ្វ​​អាច​ប្រកួត​៥​ទឹក​បាន ហើយ​កម្រ​មាន​ដៃ​គូ​ណា​វ៉ៃ​ឲ្យ​រូប​គេ​សន្លប់​ណាស់។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បាន​បញ្ជាក់​ថា កម្លាំង​ស៊ុហ្វ​របស់​ខ្លួន​ធ្លាក់​ចុះ ដោយសារ​​វ័យ​កាន់​តែ​ច្រើន៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

លោកបណ្ឌិត ឈត​ ប៊ុនថង ប្រាប់យុវវ័យកុំឱ្យជ្រួលច្របល់ក្នុងថ្ងៃ១៤កុម្ភៈ ព្រោះមិនមែនជាបុណ្យរបស់ខ្មែរឡើយ

ព័ត៌មានជាតិ២ នាទីutes មុន

មន្ទីរអប់រំរាជធានីភ្នំពេញ ហាមលក់ផ្កានៅក្រៅបរិវេណសាលា ក្នុងទិវា នៃក្តីស្រលាញ់

ព័ត៌មានជាតិ៣ នាទីutes មុន

ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ នៅស៊ូដង់ខាងត្បូង កងរាជអាវុធហត្ថមួកខៀវកម្ពុជា៧៣នាក់ ត្រឡប់មកដល់កម្ពុជាវិញ

សុខភាព១៦ នាទីutes មុន

មន្ត្រីជំនាញ ណែនាំពលរដ្ឋកុំបារម្ភមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ

ព័ត៌មានជាតិ១៩ នាទីutes មុន

ប្រតិបត្តិការផែ​ស្វយ័ត​ភ្នំពេញមានកំណើនខ្ពស់នៅខែមករាដើមឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ចូលចតនៅ​កំពង់ផែប៊ូសាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម