Connect with us

ព័ត៌មានជាតិ

អ្នកភូមិ​ថ្មរាប ទន្ទឹម​រង់ចាំស្ពាន​ឆ្លង​ទន្លេ​ទីមួយ ខេត្តក្រចេះ បញ្ចប់​នៅ​ប៉ុន្មាន​ឆ្នាំទៀត​នេះ

បានផុស

នៅ

ប្រជាជននៅ​ភូមិ​ថ្មរាប ស្រុកព្រែកប្រសព្វ​​ តាំង​ពី​ដូនតារាប់​សិប​ឆ្នាំ​មក​ហើយមិនដែល​មានស្ពានឆ្លងទន្លេ​នៅឡើយទេ។ អ្នក​ភូមិ​ថ្ម​រាប​ដែល​រស់នៅ​​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេង្គ​នៅ​ទល់មុខ​ក្រុង​ក្រចេះ ត្រូវ​ឆ្លង​ដទៅមក​​ជា​រៀងរាល់ថ្ងៃ​ដែលត្រូវ​ចំណាយ​លុយ ហើយ​ពេល​ខ្លះ​ក៏មានការបារម្ភពីសុវត្ថិភាព​ផង​ដែរ។

អ្នក​ភូមិ​ម្នាក់​ឈ្មោះវ៉ា រស់នៅ​ភូមិ​ថ្មរាបបាន​សម្តែងការសប្បាយចិត្ត​ពេលឃើញស្ពានចាប់ផ្តើម​បុកគ្រឹះ​ ទោះមានសំលេងរំខានបន្តិច​ក៏ដោយ។

បុរស​ចំណាស់រូប​នេះសង្ឃឹម​ថា នៅ​​ប៉ុន្មាន​ឆ្នាំ​ទៀត​នៅពេល​ស្ពាន​សង់​​រួចរាល់ ​ជីវភាពអ្នក​ភូមិ​នឹង​ល្អ​ប្រសើរ​ជាង​មុន ការ​ធ្វើ​ដំណើរ​មិន​ពិបាក​ឆ្លង​ដទៅមក​ ហើយ​ណាមួយ​ការ​ប្រកប​របរ​រកស៊ី​ផ្សេងៗក៏ងាយស្រួល រួម​ទាំង​ការ​​ដឹក​កសិផល​ទៅលក់​នៅ​លើ​​ទីផ្សារ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីឥឡូវស្ពានមិនទាន់​ហើយក៏ដោយទឹកមុខនៅតែញញឹម ប្អូនប្រុសប៉ះកង់​ម៉ូតូម្នាក់នៅជិត​ការដ្ឋាន​ស្ពាន​កំពុង​សាងសង់​​​ក៏យល់ឃើញ​មិនខុសពីបុរស​អ្នក​ភូមិ​ខាង​លើ​ដែរ។ យុវជន​រូប​នេះ​បញ្ជាក់ថា រាល់​ថ្ងៃ​គេ​មានមុខ​របរ​ប៉ះកង់ ថ្ងៃ​ក្រោយ​បើ​មានស្ពាន​គេ​នឹង​អាច​ពង្រីក​មុខ​របរ​បន្ថែម ឬ​ចាប់​មុខ​របរ​ផ្សេង​ដែល​សមស្រប។

ស្ពាន​ឆ្លងទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ​មាន​ប្រវែង​​ ១ ៧៦១​ ម៉ែត្រ​ បានបើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ២០២៣។ ស្ពាន​នេះ​តភ្ជាប់​ពី​ត្រើយ​ខាងកើត​ស្ថិតនៅត្រង់​ភូមិ​​តា​លុស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី និង​ត្រើយ​ខាងលិច​ស្ថិតនៅត្រង់​ភូមិ​ថ្ម​រាប ឃុំ​ព្រែក​ប្រសព្វ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។​ ក្នុង​គម្រោង​ស្ពាននេះ​ ក៏​មានការ​សាងសង់​​ផ្លូវ​ត​ភ្ជាប់​​​ប្រវែង​ ៣១,៦៩​ គីឡូម៉ែត្រ​។

តាមការ​គ្រោង​ទុក ​ស្ពាន​ខេត្ត​ក្រចេះ​គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់​ ៤២ ​ខែ​ និង​​បញ្ចប់​នៅ​ឆ្នាំ​ ២០២៦ ដោយ​​ចំណាយ​ថវិកា​ប្រមាណ​ ១១៤ ​លាន​ដុល្លារ​៕

អត្ថបទ៖ លី រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ចិន​​ប្រតិកម្ម​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជំនួយ​យោធា​អាមេរិក​ដល់​តៃវ៉ាន់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​ប៉ូលិសរដ្ឋតិចសាស់​បាញ់សម្លាប់បុរសម្នាក់​ព្រោះ​បើក​រថយន្តបុក​ទ្វារ​ចូលផ្សារទំនើប​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

តួកគី​គំរាម​រដ្ឋាភិបាល​ថ្មី​របស់​ស៊ីរី ឱ្យ​រំសាយ​​ក្រុម​ប្រដាប់​អាវុធ​ឃឺដ​​ចោល​

សេដ្ឋកិច្ច១៨ ម៉ោង មុន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាង ស្ថានភាពវិនិយោគនៅកម្ពុជា នឹងមានកំណើននៅឆ្នាំខាងមុខ

ព័ត៌មានជាតិ១៧ ម៉ោង មុន

កំណេីនខ្ពស់មិនធ្លាប់មាន​ កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ កើន​ដល់ចំនួន ១ ០០០ ០០០ TEUs

Sokha Hotels

ព័ត៌មានពេញនិយម