ព័ត៌មានអន្ដរជាតិ
ស្លាប់ជនស៊ីវិល ៥៦នាក់ និងរងរបួសជិត ៦០០នាក់ ក្នុងការប៉ះទង្កិចគ្នា នៅស៊ូដង់
ការប្រយុទ្ធគ្នាក្នុងរដ្ឋធានីស៊ូដង់បានផ្ទុះឡើងនាព្រឹកព្រលឹមថ្ងៃអាទិត្យ ថ្ងៃទី១៦ ខែមេសា នៅមួយថ្ងៃបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងក្រុមទាហានប៉ារ៉ា និងកងទ័ពធម្មតា ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥៦នាក់បានស្លាប់ និងជិត ៦០០នាក់រងរបួស។
យោងតាមសាក្សីបានឱ្យដឹងថា ការផ្ទុះ និងការបាញ់កាំភ្លើងបានកើតឡើងនៅតាមដងផ្លូវស្ងាត់នៃទីក្រុង Khartoum បន្ទាប់ពីក្រុមទាហានប្រកាសថា ពួកគេបានគ្រប់គ្រងកន្លែងប្រធានាធិបតី, អាកាសយានដ្ឋាន Khartoum, និងកន្លែងសំខាន់ៗផ្សេងទៀត។
កងទ័ពបានបដិសេធការអះអាងនេះ ហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ កងកម្លាំងអាកាសស៊ូដង់បានជំរុញប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ ខណៈដែលខ្លួនបន្តការវាយប្រហារតាមអាកាសប្រឆាំងនឹងមូលដ្ឋាននៃកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ។
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន AFP បានឱ្យដឹងថា អគារផ្ទះល្វែងមួយចំនួនបានបាក់បែកនៅក្នុងផ្នែកជាច្រើននៃទីក្រុង Khartoum ក្នុងអំឡុងពេលប៉ះទង្គិចគ្នា។
ទន្ទឹមគ្នានេះ គណៈកម្មាធិការកណ្តាលនៃក្រុមវេជ្ជបណ្ឌិតស៊ូដង់ បានរាយការណ៍ថា “ចំនួនអ្នកស្លាប់ក្នុងចំណោមជនស៊ីវិលឈានដល់ ៥៦នាក់ និងមានការស្លាប់រាប់សិបនាក់ទៀត ក្នុងចំណោមកងកម្លាំងសន្តិសុខ។ ដោយឡែកអ្នករងរបួសមានប្រហែល ៦០០នាក់ បូករួមទាំងជនស៊ីវិល ទាំងកងកម្លាំងសន្តិសុខ។ ជាមួយគ្នានោះអ្នកស្លាប់ និងរបួសជាច្រើននាក់ មិនទាន់អាចបញ្ជូនទៅមន្ទីរពេទ្យបានទេ ដោយសារលំបាកក្នុងការផ្លាស់ប្តូរក្នុងអំឡុងពេលការប៉ះទង្គិចគ្នា” ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងត្បូង បាញ់ព្រមាន ក្រោយទូកកូរ៉េខាងជើង ឆ្លងកាត់ព្រំដែនសមុទ្ររបស់ខ្លួន
ចុចអាន៖ នេះវីដេអូក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅកន្លែងសុន្ទរកថានាយករដ្ឋមន្ត្រី Kishida Fumio
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង