ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ធំ រៀបចំពិធីស្រង់ព្រះរស់លោកតាលោកយាយជិត ៥០០ នាក់
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានរៀបចំពិធីស្រង់ព្រះរស់ លោកតា លោកយាយជិត ៥០០ នាក់ នៅថ្ងៃវារៈឡើងស័កនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ។
លោកអភិបាលខេត្តកំពង់ធំបានលើកឡើងថា ពិធីស្រង់ព្រះគឺជាទំនៀមទំលាប់ប្រពៃណី នៃពិធីបុណ្យចូលឆ្នាំថ្មី ដែលដូនតាបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរមកហើយ។ ពិធីនេះស្ថិតនៅក្នុងចំណោមពិធីជាច្រើនទៀត ដែលមាននៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរដែលប្រជាពុទ្ធបរិស័ទ តែងតែធ្វើឡើងជាពិសេសនៅមុនពេលក្នុងពេលនិងក្រោយពិធីបុណ្យចូលឆ្នាំថ្មី។
ថ្ងៃវារៈឡើងស័ក ប្រជាពុទ្ធបរិស័ទជាច្រើនតែងតែនាំគ្នាប្រារព្ធពិធីស្រង់ព្រះ ឬស្រង់សុគន្ធាវារីជូនមាតា បិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ គឺធ្វើឡើងទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីជម្រះនូវកាយចិត្ត អកុសលនៅក្នុងចិត្តលាងឲ្យជ្រះនៅក្នុងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី នាំសុខសិរីសួរស្តី ជូនដល់ក្រុមគ្រួសាររៀងៗខ្លួន និងដើម្បីឲ្យឆ្នាំបន្តទៅទៀតប្រកបអាជីវកម្មរកស៊ីមានបានរីកចម្រើននិងការរួចផុតចាគទុក្ខលំបាកផ្សេងៗ។
រហូតមកដល់ពេលនេះ ការប្រតិបត្តិចំពោះព្រះពុទ្ធសាសនា ការធ្វើពិធីស្រង់ព្រះ និងស្រង់ទឹកសុគន្ធវារី ជូនចំពោះមាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ និងមនុស្សជាស្រឡាញ់របស់ប្រជាពុទ្ធបរិស័ទ គឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការលើកស្ទួយទំនៀមទម្លាប់ប្រពៃណីរបស់ជាតិខ្មែរយើង ដែលមាន តាំងពីបុរាណ ក៏ដូចជាចូលរួមអភិរក្សប្រពៃណីទំនៀមទំលាប់ផងដែរ៕
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ