ព័ត៌មានជាតិ
អតីតយុទ្ធជនអាចបន្តបើករបបសន្តិសុខសង្គម តាមសាខាធានាគារអេស៊ីលីដា និងកាណាឌីយ៉ា
ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់បេទាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីការបម្រើសេវាបើកផ្តល់របបសន្តិសុខសង្គមលើកទី១ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលនឹងប្រព្រឹត្តទៅតាំងពីថ្ងៃទី១៤មករាខែមករាឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទីព្រឹកមកម្លេះនៅតាមធនាគារអេស៊ីលីដា ភីអិលស៊ី និងកាណាឌីយ៉ា ក.អ ទូទាំងប្រទេស។
ដូច្នេះសូមបងប្អូនអញ្ជើញទៅបើកប្រាក់របបសង្គមឲ្យបានគ្រប់ៗគ្នា។ តាមសេចក្តីជូនដំណឹងនៃរបបបេទ្បាជាតិបានបញ្ជាក់ថា ចំពោះគ្រប់បងប្អូនអតីតយុទ្ធជនទូទាំងប្រទេសកម្ពុជាអាចបើករបបសន្តិសុខសង្គមបានតាមរយៈធនាគារពីរកន្លែងគឺ ធនាគារអេស៊ីលីដា និង ធនាគារកាណាឌីយ៉ា នៅខែមករាឆ្នាំ២០២១លើកទី១ ដែលបានដំណើរការ៣ថ្ងៃមកហើយ។
បងប្អូនអតីតយុទ្ធជន នៅតាមបណ្តាខេត្តទាំង២៤ អាចបើករបបសន្តិសុខសង្គមនៅតាមគ្រប់ធនាគារអេស៊ីលីដារយៈពេល៣ថ្ងៃមកហើយនេះ។ ដោយឡែកសម្រាប់បងប្អូន អតីតយុទ្ធជន នៅរាជធានីអាចបើករបបសន្តិសុខសង្គមនៅតាមគ្រប់សាខាធនាគារកាណាឌីយ៉ា ក .អ បាន។
សរុបមកក្រសួងសង្គមកិច្ចបានអនុវត្តគោលការណ៍ដ៏ល្អនេះ ក្រោយមានគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ធ្វើឲ្យបងប្អូនអតីតយុទ្ធជនកាន់តែងាយស្រួលក្នុងការបើករបបសន្តិសុខសង្គមសម្រាប់ដោះស្រាយជីវភាពរៀងៗខ្លួន បានមួយកម្រិតថែមទៀតផងដែរ៕
ដោយ ៖ វិមាន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់