Connect with us

ព័ត៌មានអន្ដរជាតិ

បាញ់ប្រហារក្នុងពិធីខួបកំណើតនៅរដ្ឋ អាឡាបាម៉ា, ស្លាប់និងរបួសមនុស្សជាង ៣០នាក់ 

បានផុស

នៅ

មនុស្សចំនួន៤នាក់បានស្លាប់ និង២៨ទៀតរងរបួស ពេលការបាញ់ប្រហារមួយបានផ្ទុះឡើង នៅឯពិធីខួបកំណើតដែលមានមនុស្សច្រើនកុះករ នៅក្នុងទីក្រុងតូចមួយនៃរដ្ឋ អាឡាបាម៉ា។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាញ់ប្រហារនៅទីក្រុង Dadeville ក្នុងរដ្ឋ អាឡាបាម៉ា បានកើតឡើងនៅម៉ោង ១០:៣៤យប់ថ្ងៃសៅរ៍ (ពេលវេលានៅអាមេរិក)។

ស្របពេលជាមួយគ្នានោះ ភ្នាក់ងារពិសេសមកពីកងកម្លាំងរដ្ឋអាឡាបាម៉ា (ALEA) បានបើកការស៊ើបអង្កេតអំពីការបាញ់ប្រហារនេះ តាមសំណើរបស់ប្រធានប៉ូលិសក្រុង Dadeville។

ទោះបីជាយ៉ាងណាក៏ដោយ ALEA មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​បន្ថែមលើសនេះ​ទេ​។

(រូបថត៖ AP)

អាជ្ញាធរ ក៏​មិន​បានបញ្ជាក់ឈ្មោះ​ជន​សង្ស័យ ឬ​ការ​ចាប់​ខ្លួនអ្វីដែរ ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​អាទិត្យហើយប៉ូលិសនិយាយថា មិនមានហានិភ័យសុវត្ថិភាពសាធារណៈឡើយនៅពេលនេះ។

យ៉ាងណាមិញ ក្រោយមក លោកប្រធានាធិបតី ចូ បៃដិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឲ្យសភា អនុម័តច្បាប់គ្រប់គ្រងកាំភ្លើងរួម ដើម្បីឆ្លើយតបទៅនឹងការបាញ់ប្រហារកាលពីចុងសប្តាហ៍។

លោក បៃដិន និយាយថា អំពើហិង្សាដោយកាំភ្លើងនៅអាមេរិកគឺ កំពុងកើនឡើងនិងក្នុងកម្រិតមិនអាចទទួលយកបាន។ លើសពីនេះ លោកកត់សម្គាល់ថា ប្រជាជនអាមេរិកយល់ព្រម និងចង់ឲ្យសមាជិកសភា ធ្វើសកម្មភាពលើកំណែទម្រង់សុវត្ថិភាពកាំភ្លើងតាមសុភវិនិច្ឆ័យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ABC

ចុចអាន៖ បាញ់ប្រហារ ៣លើក ស្លាប់និងរបួសមនុស្សជាង ៣០នាក់ នៅ សហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៧ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម