ព័ត៌មានជាតិ
ថវិកាហូរចូលកម្ពុជាតាមរយៈពលករខ្មែរនៅកូរ៉េក្នុងម្នាក់ខ្ទង់១ពាន់ដុល្លាររាល់ខែជួយជីវភាពគ្រួសារ និងចរន្តសេដ្ឋកិច្ចជាតិ
គិតជាមធ្យមពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង បានផ្ញើថវិកាប្រមាណ ១ពាន់ដុល្លារជារៀងរាល់ខែ ជូនដល់គ្រូសារដែលកំពុងនៅក្នុងប្រទេសកម្ពុជា។ ដោយក្នុងមួយឆ្នាំ ថវិកាប្រមាណ ៦០០លានដុល្លារ បានហូរចូលមកកម្ពុជា តាមរយៈពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង។ នេះជាការបញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្ក្រាន្តកូរ៉េ រៀបចំធ្វើឡើងនៅទីក្រុងអឹយចុងប៊ូ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ លោក អ៊ិត សំហេង បានសម្តែងក្តីរំភើប ដែលបានឃើញវត្តមានចូលរួមយ៉ាងច្រើនកុះកររបស់បងប្អូនខ្មែរ ទាំងអស់មកពីគ្រប់តំបន់ មានចម្ងាយឆ្ងាយរាប់រយគីឡូ និងចំណាយពេលច្រើនម៉ោងដើម្បីចូលរួមកម្មវិធីមហាសង្កា្រន្តនេះ ជាពិសេសក៏មានវត្តមានរបស់លោក គីម ដុងគិន អភិបាលក្រុងអឺយចុងប៊ូ។

ចាប់តាំងពីឆ្នាំ២០០០ លោកបណ្ឌិត អ៊ិត សំហេង បានមកទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ដើម្បីចចារជាមួយក្រសួងមុខរបរ និងការងារ និងស្ថាប័នពាក់ព័ន្ធកូរ៉េ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាពិសេសការទទួលយកពលករកម្ពុជា ដោយចាប់ផ្តើមពីការអនុវត្តប្រព័ន្ធបណ្តុះបណ្តាលជំនាញ និងបន្ទាប់មកប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) នៅឆ្នាំ២០០៧ ដែលបានផ្តល់បរិយាកាសការងារកាន់តែល្អប្រសើរ និងការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនប្រកបដោយសុក្រឹតភាព តម្លាភាព និងសុវត្ថិភាព។
សូមបញ្ជាក់ថា កម្ពុជា បានកសាងទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យមានភាពរីកចម្រើន ជាពិសេសក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីចុងឆ្នាំ២០២២ថ្មីៗនេះ សម្តេចតេជោ ក៏បានជួបប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាការងារ និងពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត។ របាយការណ៍ឆ្នាំ ២០២១ បង្ហាញថា ពលករខ្មែរ ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូងមានប្រហែល៥ម៉ឺននាក់៕


-
សន្តិសុខសង្គម២១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង