ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់បញ្ចូល ប្រតិបត្តិការយោធានៅអ៊ុយក្រែន ក្នុងវិញ្ញាសាប្រឡងរបស់សិស្សសាលា
និយតករអប់រំ Rosobrnadzor បានប្រកាសកាលពីថ្ងៃអាទិត្យទី១៦ខែមេសាថា ក្នុងការប្រឡងបញ្ចប់ការសិក្សា សិស្សសាលារុស្ស៊ី នឹងត្រូវឆ្លើយសំណួរអំពីប្រតិបត្តិការយោធាដែលកំពុងបន្តនៅប្រទេសអ៊ុយក្រែន។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/image-964-1024x576.png)
សំណួរទាក់ទងនឹងជម្លោះប្រដាប់អាវុធ នឹងត្រូវបានបញ្ចូលទៅក្នុងការប្រឡងវិញ្ញាសាប្រវត្តិវិទ្យា។ ដើម្បីបញ្ចប់ការសិក្សា សិស្សរុស្ស៊ី ក៏ត្រូវប្រឡងវិញ្ញាសាគណិតវិទ្យា និងអក្សរសាស្រ្តរុស្សីផងដែរ។ សម្រាប់សិស្សដែលប្រឡងបានពិន្ទុច្រើន នឹងមានឱកាសចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ។
Rosobrnadzor ដែលគ្រប់គ្រងស្តង់ដារអប់រំ និងកម្មវិធីសិក្សា បានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ការប្រឡង នឹងត្រូវកែតម្រូវភ្លាមៗនៅពេលសាលារៀនទាំងអស់ ទទួលបានសៀវភៅសិក្សាដែលគ្របដណ្តប់លើប្រធានបទនេះ និងបន្ទាប់ពីសិស្សបញ្ចប់ការសិក្សា។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/image-965-1024x576.png)
ដោយឡែក រដ្ឋមន្ត្រីក្រសួងអប់រំ លោក Sergey Kravtsov បាននិយាយនៅថ្ងៃចន្ទទី១៧ខែមេសាថា កម្មវិធីសិក្សាថ្មីនេះ នឹងធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី១ខែកញ្ញា ជាពេលដែលឆ្នាំសិក្សាថ្មីរបស់រុស្ស៊ី ចាប់ផ្តើមខណៈ កម្មវិធីសិក្សានេះ ត្រូវបានបម្រុងទុកសម្រាប់សិស្សថ្នាក់ទី១០និងទី១១ ដែលជាធម្មតាមានអាយុ១៦និង១៧ឆ្នាំ។
គួរបញ្ជាក់ជាថ្មី ប្រទេសរុស្ស៊ី បានចាប់ផ្តើមអន្តរាគមន៍យោធាក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២២ ដោយលើកឡើងពីតម្រូវការការពារប្រជាជន Donbass និងការបរាជ័យរបស់ទីក្រុងកៀវ ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Minsk ឆ្នាំ ២០១៤-២០១៥៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន ជួបរដ្ឋមន្ត្រីការពារជាតិចិន នៅ មូស្គូ ដើម្បីពង្រឹងទំនាក់ទំនងយោធា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?