Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរមកលេងខេត្តកោះកុង ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ថយចុះ ២២,៤៩៨ នាក់

បានផុស

នៅ

មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង បង្ហាញ​ថា សម្រាប់​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ ២០២៣ នេះ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ធ្លាប់​តែ​មក​លេង​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្ត​បាន​ថយ​ចុះ ២២,៤៩៨ នាក់ បើ​គិត​ជា​ភាគរយ​ស្មើនឹង ៥៧%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ ថ្ងៃ នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ថ្មីៗ​នេះ ខេត្ត​កោះកុង បាន​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ តែ ១៦,៣០៦ នាក់​ប៉ុណ្ណោះ ក្នុង​នោះ​អ្នកទេសចរ​ក្នុងស្រុក​ចំនួន ១៥,៩៨០ នាក់ និង​ទេសចរ​បរទេស​ចំនួន ៣២៦ នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០២២ ថយ​ចុះ ២២,៤៩៨ នាក់។

ការ​ធ្លាប់​ចុះ នៃ​ចំនួន​ទេសចរ​មក​លេង​កម្សាន្ត​បែបនេះ ត្រូវ​បាន​លោក សុខ ចាន់​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង អះអាង​ថា បណ្ដាល​មកពី​ស្ថានភាព​ផ្លូវជាតិ​លេខ ៤៨ លំបាក​ធ្វើដំណើរ ខណៈ​ផ្លូវ​កំពុង​បើក​ការដ្ឋាន​ស្ថាបនា​ថ្មី​ឡើងវិញ។ ចំពោះ​ម្ចាស់​សេវាកម្ម​ដឹក​អ្នកដំណើរ ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់​មួយ​ចំនួន ក៏បាន​ដំឡើង​ថ្លៃ​ផង​ដែរ ទោះបីជា​មាន​ការ​ជូនដំណឹង​ទប់ស្កាត់​យ៉ាងណាក៏ដោយ។

លោក សុខ ចាន់​គ្រឹះ​ស្នា បន្ថែម​ទៀត​ថា បញ្ហា​បរិស្ថាន​អនាម័យ​នៅ​តាម​រមណីយដ្ឋាន ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​ពី​អាជ្ញាធរ​គ្រប់​លំដាប់ ស្ថាប័ន​ពាក់ព័ន្ធ និង​ការ​ចូលរួម​របស់​ភ្ញៀវ​ទេសចរ ក៏ដូចជា​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ឲ្យ​តំបន់​គោលដៅ​ទេសចរណ៍​មាន​សោភណភាព​ស្រស់​ស្អាត។

ដោយឡែក​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ លោក​ឧត្ដមសេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្ត​កោះកុង និយាយ​ថា រាល់​សន្តិសុខ​សណ្ដាប់ធ្នាប់​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ៣ ថ្ងៃ​មក​នេះ មិន​មាន​បាតុភាព​អាក្រក់​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ។ ទោះ​យ៉ាង​ណា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ៣ ករណី ឆេះ​លំនៅឋាន ១ ករណី និង​ករណី​ចោរលួច​ម៉ូតូ ១ ករណី ដោយ​ទាំងអស់​នោះ​សុទ្ធតែ​កើត​ឡើង​ដោយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន។

លោកស្នងការ​នគរបាល​ខេត្ត​កោះកុង បន្ថែម​ថា កងកម្លាំង​របស់​លោក និង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ​ត្រឹមត្រូវ​តាម​បទបញ្ជា​របស់​រដ្ឋបាល​ខេត្ត ព្រមទាំង​ផ្ដោត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​ថែរក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​គ្រប់​ទីកន្លែង ដើម្បី​បង្ក​បរិយាកាស​សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ និង​អ្នកទេសចរ ចៀសវាង​ភាព​ភ័យខ្លាច​ណាមួយ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៩ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម