Connect with us

ព័ត៌មានអន្ដរជាតិ

ជនស៊ីវិលស្លាប់ កើនដល់ជិត១០០នាក់ ក្នុងការប្រយុទ្ធគ្នានៅ ស៊ូដង់ 

បានផុស

នៅ

មនុស្សជិត១០០នាក់ត្រូវស្លាប់ និងរាប់រយនាក់រងរបួស ខណៈការប្រយុទ្ធគ្នា បានរាលដាលពាសពេញប្រទេសស៊ូដង់ ហើយអង្គការសុខភាពពិភពលោក (WHO) និយាយថា មន្ទីរពេទ្យមួយចំនួន លែងមានសមត្ថភាពព្យាបាលអ្នករបួសហើយ ព្រោះច្រើនពេក។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រយុទ្ធគ្នា​ បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ទី១៥ខែមេសា រវាងអង្គភាពកងទ័ពដែលស្មោះត្រង់នឹងប្រធានក្រុមប្រឹក្សាអធិបតេយ្យបណ្តោះអាសន្នរបស់ស៊ូដង់ គឺលោកឧត្តមសេនីយ៍ Abdel Fattah al-Burhan និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលដឹកនាំដោយឧត្តមសេនីយ៍ Mohamed Hamdan Dagalo ឬគេស្គាល់ថា Hemedti។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃចន្ទទី១៧ខែមេសា សហជីពវេជ្ជបណ្ឌិត និយាយថា ជនស៊ីវិលចំនួន៩៧នាក់ត្រូវបានសម្លាប់ និង ៣៦៥នាក់ផ្សេងទៀតរងរបួសចាប់តាំងពីការប្រយុទ្ធគ្នា ផ្ទុះឡើង។

(រូបថត៖ Ebiraonline)

នេះគឺជាការប្រយុទ្ធលើកដំបូង ចាប់តាំងពីក្រុមទាំងពីររួមកម្លាំងគ្នា ដើម្បីបណ្តេញមេដឹកនាំផ្តាច់ការឥស្លាមនិយមជើងចាស់ Omar al-Bashir ក្នុងឆ្នាំ២០១៩។

អំពើហិង្សានេះ ត្រូវបានបង្កឡើងដោយការខ្វែងគំនិតគ្នាលើការរួមបញ្ចូល RSF ទៅក្នុងយោធា ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរឆ្ពោះទៅកាន់ការគ្រប់គ្រងដោយស៊ីវិល ដើម្បីបញ្ចប់វិបត្តិនយោបាយ-សេដ្ឋកិច្ច ដែលបង្កឡើងដោយរដ្ឋប្រហារយោធាឆ្នាំ២០២១៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Guardian

ចុចអាន៖ ការប្រយុទ្ធដណ្តើមអំណាចគ្នានៅស៊ូដង់ សម្លាប់មនុស្សកាន់តែច្រើន រួមទាំងបុគ្គលិករបស់ UN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម