Connect with us

កីឡា

វិញ្ញាសា​គុនខ្មែរ​២ប្រភេទ​នេះ កម្ពុជា​រំពឹង​ឈ្នះ​មេដាយ​មាស

បានផុស

នៅ

ក្រុម​អត្តពលិក​កីឡា​គុន​ខ្មែរ​រំពឹង​ខ្ពស់​មែន​ទែន​ក្នុង​ការ​ឈ្នះ​មេដាយ​មាស​លើ​​វិញ្ញាសា​ចំនួន​២​ក្នុង​ចំណោម​វិញ្ញាសា​ទាំង​១៩​នៃ​កីឡា​ប្រដាល់​គុន​ខ្មែរ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​​៣២ នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​បាន​​ដាក់​ចំនួន​​​១៩​វិញ្ញាសា ស្មើ​នឹង​​១៩​មេដាយ​មាស។ ​​ក្នុង​នោះ​​មាន​​១១​វិញ្ញាសា​សម្រាប់​បុរស, ៦​វិញ្ញាសា​សម្រាប់​នារី និង​​២​វិញ្ញាសា​​ទៀត​គឺ ការ​សម្តែង​ឯកត្តជន​​​បុរស និង​សម្តែង​នារី។ វិញ្ញាសា​សម្តែង​ឯកត្តជន​ទាំង​ពីរ​គឺ​កម្ពុជា​រំពឹង​​​ខ្ពស់​ក្នុង​ការ​ទទួល​បាន​មេដាយ​មាស បើ​ប្រៀប​ធៀប​នឹង​​៦​ប្រទេស​ផ្សេងទៀត។

ប្រទេស​ទាំង​៧​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​គុន​ខ្មែរ​ក្នុង​​កីឡា​ស៊ីហ្គេម លើក​ទី​៣​២​នេះ ឃើញ​ថា ម្ចាស់​ផ្ទះ​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​វិញ្ញាសា​សម្តែង​ដែល​នៅ​ស្រុក​ខ្មែរ​តាំង​ពី​ដើម​មក​ហៅ​ថា «ថ្វាយ​បង្គំ​គ្រូ ឬ​គុន​គ្រូ»។ កម្ពុជាមាន​របៀប​ថ្វាយ​បង្គំ​គ្រូ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ហើយ​ក៏​មាន​របៀប​ថ្វាយ​បង្គំ​គ្រូ​ច្រើន​ប្រភេទ​ដែរ។

បើ​សម្លឹង​ទៅ​មើល ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និង វៀតណាម ប្រហែល​ជា​មិន​សូវ​​​ពូកែ​ខ្លាំង​ទេ​ពីរបៀប​​ថ្វាយ​បង្គំគ្រូ ប៉ុន្តែ​​ប្រទេស​ឡាវ​អាច​ចាត់​ទុក​ជា​ដៃ​គូ​ប្រជែង​មេដាយ​មាស​ដែរ ដោយសារប្រទេស​នេះ​ក៏​មាន​ក្បាច់​គុន មួយ​ឡាវ និង​មាន​របៀប​​ថ្វាយ​បង្គំ​​ច្រើន​សំបូរ​បែប​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា មុនចូល​រួម​ប្រកួតស៊ីហ្គេម ប្រទេស​នីមួយ​ៗ​សុទ្ធ​តែ​បាន​ហ្វឹក​ហាត់ និង​ត្រៀម​ខ្លួន​យ៉ាង​ល្អ ដូច្នេះ​ក្នុង​នាម​ជា​ម្ចាស់​ក្បាច់​គុន​ខ្មែរ​មិន​ត្រូវ​មើល​ស្រាល​ដៃ​គូ​ប្រកួត​ឡើយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទី មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ១៦ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ១៧ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

Sokha Hotels

ព័ត៌មានពេញនិយម