Connect with us

ជីវិតកម្សាន្ដ

ទម្លាយម៉ាកគ្រីមលាបមុខដែលតារាស្រីអន្តរជាតិជួរមុខជាច្រើន កំពុងញៀនដល់ថ្នាក់ខ្វះមិនបាន

បានផុស

នៅ

គ្រីមលាបមុខដែលយើងនឹងលើកយកមកនិយាយគឺជាសំណព្វចិត្តរបស់តារាស្រីជួរមុខដូចជា Kim Kardashian, Victoria Beckham, Hailey Bieber, Meghan Markle, និង Margot Robbie គ្រាន់តែបញ្ចេញឈ្មោះអ្នកប្រើក៏ដឹងថាជាផលិតផលគុណភាពខ្ពស់ដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតផលនោះជាម៉ាក Augustinus Bader មានចំណុះ ៥០ មីលីលីត្រ វេចខ្ចប់ក្នុងដបពណ៌ខៀវលក់ក្រោមតម្លៃ ៩២ ដុល្លារដែលថ្លៃខ្លាំងគួរសមសម្រាប់អ្នកមានជីវភាពមធ្យម និងត្រូវអ្នកប្រើប្រាស់ផ្ដល់ផ្កាយឲ្យដល់ទៅ ៤.៨ លើ ៥ ឯណោះ ។

អ្នកប្រើប្រាស់បាននិយាយថាវាជាគ្រីមវេទមន្ត និងជាឡេផ្ដល់សំណើមល្អបំផុតដែលពួកគេមិនធ្លាប់ប្រើពីមុនមក ថែមទាំងមានសមត្ថភាពជំនួយស្បែកឲ្យក្មេងជាងវ័យខុសពីផលិតផលធម្មតាទៀតផង ។

ជាមួយគ្នានេះដែរមានអតិថិជនម្នាក់និយាយថា “ខ្ញុំទើបតែប្រើឡេផ្ដល់សំណើមនេះទេ ហើយវាធ្វើឲ្យមុខខ្ញុំក្មេងជាងវ័យពិតមែន ខ្ញុំសង្ឃឹមថាវាមិនមានតម្លៃថ្លៃប៉ុន្តែវាសក្ដិសមនឹងតម្លៃគ្រប់សេនតែម្ដង” ។

ជាពិសេសសម្រាប់មនុស្សចាស់វ័យ ៧២ ឆ្នាំក៏អាចទទួលប្រសិទ្ធភាពពីគ្រីមខាងលើនេះបានដែរ លោកយាយម្នាក់ជាអ្នកប្រើប្រាស់មានប្រសាសន៍ថា គាត់ធ្លាប់ប្រើផលិតផលជាច្រើនមកហើយទើបតែជួបគ្រីមនេះទេដែលជួយកាត់បន្ថយស្នាមអុចខ្មៅលឿនជាងគេ មួយវិញទៀតគាត់ហាក់បីដូចជាទទួលបានការសរសើរចំពោះស្បែកមួយរយៈក្រោយគួរឲ្យកត់សម្គាល់តែម្ដង ។

សូមបញ្ជាក់ដែរថាគ្រីម AB គឺជាឡេផ្ដល់សំណើមប្រើពេលយប់និងពេលថ្ងៃដើម្បីកាត់បន្ថយស្នាមអុចខ្មៅ ភាពជ្រីវជ្រួញ និងការពារស្បែកមិនឲ្យចាស់ជាងវ័យយ៉ាងមានប្រសិទ្ធភាព ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ តម្លៃកាបូបស្ពាយប្រចាំថ្ងៃ ៤ ប្រភេទ ជាសំណព្វចិត្តបុគ្គលល្បីលំដាប់ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច១ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម