ព័ត៌មានជាតិ
បញ្ចប់ចូលឆ្នាំ ប៉ុន្តែពលរដ្ឋបន្តទៅលេងកម្សាន្តនៅរមណីយដ្ឋានភ្នំហាន់ជ័យយ៉ាងច្រើនកុះករ
កំពង់ចាម ៖ បីថ្ងៃនៃពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរបញ្ចប់ក៏ពិតមែន ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃនៅលើភ្នំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្រារព្ធពិធីស្រង់ព្រះ ដោយមានការចូលរួមពុទ្ធិបរិស័ទ និងប្រជាពលរដ្ឋមកលេងកម្សាន្តយ៉ាងច្រើនកុះករ។
នេះជាលើកទី១ បើទោះបីចូលឆ្នាំប្រពៃណីជាតិខ្មែរបញ្ចប់ក៏ពិតមែន រយៈពេលបីថ្ងៃក៏ដោយ ដោយឡែកនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ ព្រះសង្ឃ និងពុទ្ធិបរិស័ទបានប្រារព្ធពិធីស្រង់ព្រះ ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ ញាតិញោម ពុទ្ធិបរិស័ទចំណុះជើងវត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកលេងកម្សាន្ដលើភ្នំហាន់ជ័យនេះ។
ព្រះសីលសំវរៈ ប៊ត តាំងឆេង ព្រះរាជាគណៈថ្នាក់ចត្វាព្រះនាគមុនី ព្រះមេគណខេត្តកំពង់ចាម បានមានសង្ឃដីកាថា ដោយកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុនសែន បានធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ និងលែងបារម្ភរឿងបញ្ហាជំងឺកូវីដ១៩ទៀត ព្រោះពលរដ្ឋបានទទួលវ៉ាក់សាំងបង្ការជំងឺមួយនេះគ្រប់ៗគ្នា។
ព្រះអង្គ បន្ថែមដីកាទៀតថា ឆ្នាំនេះ បានការសហការពីកងកម្លាំងស្នងការនគរបាលខេត្តកំពង់ចាមបានជួយឡានបាញ់ចំនួន២ឡាន ដើម្បីធ្វើពិធីស្រង់ព្រះ រួមមានការចូលពីអាជ្ញាធរមូលដ្ឋាន យុវជន បង្កើតជាកម្មវិធីសប្បាយៗ តាមបែបប្រពៃណីខ្មែរផងដែរ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?