Connect with us

កីឡា

សហព័ន្ធ​គុន​ខ្មែរ​ប្រជុំ​សម្រេច​​គោលការណ៍​៤​​ដើម្បី​ពង្រឹង​គុណភាព

បានផុស

នៅ

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ចេញ​គោល​ការណ៍​៤​ចំណុច​ដើម្បី​ពង្រឹង​គុណភាព​ប្រដាល់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព បន្ទាប់​ពី​​​មាន​ការ​​រិះគន់​ចំពោះ​ការ​ប្រកួត​​ប្រដាល់​គុន​ខ្មែរ​ជា​មួយ​កីឡាករ​ថៃ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២៣ នៅ​ខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​មេសា ម្សិល​មិញ​នេះ កិច្ច​ប្រជុំ​ក្រោម​វត្តមាន​ លោក​ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធាន​សហព័ន្ធ​​ប្រដាល់​គុន​ខ្មែរ លោក​អគ្គលេខាធិការ អាជ្ញាកណ្តាល​ លោក ជា​ រិទ្ធ កីឡាករ ឈឿង ល្វៃ និង​មន្ត្រី​មួយ​ចំនួន​ទៀត​ដើម្បី​ដោះ​ស្រាយ និង​ស្វែង​រកគន្លឹះ​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​កាន់​តែ​មាន​គុណភាព។

បន្ទាប់​ពីកិច្ច​នប្រជុំ សហព័ន្ធ​បាន​សម្រេច​ចេញ​គោល​ការណ៍​សំខាន់​៤​ចំណុច៖

  • ១. អនុវត្តបទ​បញ្ជា​ការ​ប្រកួត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។
  • ២. ប្រកាស​ឲ្យ​ច្បាស់​លាស់​នូវ​លក្ខន្តិកៈ​នៃ​ការ​ប្រកួត ជា​ពិសេស​ចំនួន​ទឹក​​ដល់​កីឡាករ កីឡាការិនី និង​មហាជន​ឲ្យ​ជ្រាប​ច្បាស់។
  • ៣. ធ្វើ​ការ​ពង្រឹង​សមត្ថភាព​របស់​អាជ្ញា​កណ្តាល ចៅ​ក្រម​ដែល​ដឹក​នាំ​ការ​ប្រកួត​បន្ថែម​ទៀត។
  • ៤. គ្រប់គ្រង និង​ថែទាំ​អត្តពលិក​ជម្រើស​ជាតិ​ឲ្យ​បាន​ល្អ​សម្រាប់​​ត្រៀម​ប្រកួត​កីឡា​​ស៊ីហ្គេម​​ខាង​មុខ​នេះ។

គោលការណ៍​ខាង​លើ​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​​ដឹក​នាំ​ការ​ប្រកួត​របស់​អាជ្ញា​កណ្តាល​ លោក ជា រិទ្ធ​ លើ​គូ​ ឈឿង ល្វៃ និង​កីឡាករ​ថៃ Sammy ​ដែល​​ត្រូវ​បាន​មហា​ជន​រិះ​គន់។ ​ការ​ប្រកួត​របស់កីឡាករ កីឡាការិនី​គុន​ខ្មែរ និង​ឃីកបុក​ស៊ីង​ជម្រើស​ជាតិ​​ញឹក​ញាប់​ពេក​ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេម ក៏​ដូច​ជា​ចំនួន​ទឹក​នៃ​ការ​ប្រកួត​ដែល​​​​គូ​ខ្លះ​ប្រើ​៣​ទឹក ​គូ​​ខ្លះ​ប្រើ​៥​ទឹក។

សូម​បញ្ជាក់​ថា អត្តពលិក​គុន​ខ្មែរ និង​ឃីក​បុក​​ស៊ីង បាន​ចេញ​ប្រកួត​ជា​ញឹក​ញាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ដូច​ជា ឈឿង ល្វៃ និង ព្រំ សំណាង ជា​ដើម​ដែល​ពួក​គាត់​សុទ្ធ​តែ​ជា​កីឡាករ​​កម្ពុជា​ត្រៀម​ប្រកួត​​កីឡាស៊ីហ្គេម ​ដែល​នឹង​បើក​ការ​ប្រកួត​ជា​មួយ​ផ្លូវ​ការ​នា​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៨ នាទីutes មុន

អាវុធហត្ថស្រុកអង្គរបុរី ឃាត់ខ្លួនអ្នកនេសាទ​៣​នាក់​ដែលតាំងខ្លួនជាមន្ត្រីជលផល ដកហូតបានខ្នោះដៃ និងវិទ្យុទាក់ទង

ព័ត៌មានជាតិ៣១ នាទីutes មុន

អាជ្ញាធរខណ្ឌទួលគោក បន្តចុះរៀបចំសណ្ដាប់ធ្នាប់កំណាត់ផ្លូវ ជុំវិញមន្ទីរពេទ្យកុមារជាតិ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ឥណ្ឌាចាប់ខ្លួន បុរស​ម្នាក់ ក្រោយរកឃើញ​លលាដ៍​ក្បាល​ក្រពើ​នៅ​ក្នុងវ៉ាលិស

សេដ្ឋកិច្ច៤៤ នាទីutes មុន

តំបន់សេដ្ឋកិច្ចពិសេស ISI នៅខេត្តព្រះសីហនុ បើកសម្ពោធនៅថ្ងៃនេះ

ព័ត៌មានជាតិ៥១ នាទីutes មុន

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភទឹកប្រាក់៣ម៉ឺនដុល្លារសាងសង់អគារទីស្នាក់ការសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ

ព័ត៌មានជាតិ២២ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញឱ្យបាន

សន្តិសុខសង្គម៥ ម៉ោង មុន

រថយន្ត ១ គ្រឿង ដឹកបុរសម្នាក់ ទម្លាក់ចោលមុខវត្តទួលសុភាឃួន ព្រឹកឡើងប្រទះឃើញស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ៧ ម៉ោង មុន

២០២៤ គ្រោះធម្មជាតិកើតឡើងជាង ១ ពាន់លើក មានមនុស្សស្លាប់-របួស ជាង ២ រយនាក់ និងប៉ះពាល់ផ្ទះជាង ៦ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម