ព័ត៌មានជាតិ
ត្រីមាសទី១ កម្ពុជានាំចេញស្វាយចន្ទីជាង ២ សែនតោនទទួលបានទឹកប្រាក់ ៣២០ លានដុល្លារ
នៅក្នុងរយៈពេល ៣ ខែ (មករា-មីនា) ដើមឆ្នាំ ២០២៣ កម្ពុជាផលិតស្វាយចន្ទីឆៅបានចំនួនជាង ២ សែនតោន (២៦០ ០០០) ក្នុងនោះនាំចេញទៅប្រទេសវៀតណាមបានចំនួនជាង ២ សែនតោន (២៣៣ ០៥០) ដែលមានទឹកប្រាក់ ៣២០ លានដុល្លារ ថយចុះ ១២.៩៥% បើធៀបរយៈពេលដូចគ្នាទៅនឹង២០២២។ នេះបើតាមការឱ្យដឹងពីលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីរកម្ពុជា។
រាជរដ្ឋាភិបាលកាលពីពេលកន្លងទៅថ្មីៗនេះ បានអនុម័តលើសេចក្តីព្រាង “គោលយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧” ដើម្បីអភិវឌ្ឍផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
គោលនយោបាយស្វាយចន្ទីគឺជាយុទ្ធសាស្ត្រមួយសម្រាប់ជំរុញទីផ្សារ និងជួយកសិករ ផលិតកម្មកសិកម្ម ជាពិសេស ជួយពង្រីកការកែច្នៃស្វាយចន្ទីឱ្យមានលទ្ធភាពនាំចេញបានកាន់តែច្រើនថែមមួយកម្រិតទៀត និងបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ ជាពិសេសគឺជួយបង្កើតកម្លាំងពលកម្មជូនប្រជាពលរដ្ឋផងដែរ។
កម្ពុជាទទួលបានទិន្នផល ៦៩ ម៉ឺនតោន ក្នុងឆ្នាំ ២០២២ ក្នុងនោះនាំចេញទៅក្រៅប្រទេសបាន ៦៧ ម៉ឺនតោន ធ្លាក់ចុះជិតពាក់កណ្ដាលបើប្រៀបធៀបឆ្នាំ ២០២១ ដែលមាន ១, ១ ០០០ ០០០ តោន៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ