Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងប្រុសនៅ អាមេរិក ត្រូវពិន័យមិនឲ្យចូលសួនកម្សាន្តមួយឆ្នាំ ក្រោយប៉ងលួចតុក្កតាក្នុងទូហ្គេម

បានផុស

នៅ

ប៉ូលិសបានរាយការណ៍ថាក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ត្រូវគេជួយរំដោះពីក្នុងម៉ាស៊ីនហ្គេមចាប់តុក្កតា ក្រោយវារចូលក្នុងដើម្បីចាប់រង្វាន់ធំ ហើយទីនោះជាសួនកម្សាន្តមួយស្ថិតនៅរដ្ឋ North Carolina ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអ្នកនាំពាក្យឲ្យសួនកម្សាន្តឈ្មោះ McGarry Weber បាននិយាយថា បុគ្គលិកសួនកម្សាន្តផ្ដល់ដំណឹងឲ្យសមត្ថកិច្ចមកជួយរំដោះក្មេងប្រុសជំទង់ម្នាក់ចេញពីម៉ាស៊ីនហ្គេម Cosmix XL Bonus នៅថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ២ រសៀល ដែលម៉ាស៊ីនហ្គេមនោះមានផ្ទុកតុក្កតាជាច្រើនទើបក្មេងចង់បានដល់ថ្នាក់នេះ ។

ចំណែកក្រុមជួយសង្គ្រោះវិញឆ្លើយតបថាពួកគេបានចាក់សោរម៉ាស៊ីនហ្គេមយកក្មេងប្រុសចេញដោយជោគជ័យ ថែមទាំងផ្ដល់នូវការសង្គ្រោះបឋមមុនប្រគល់ជូនអាណាព្យាបាលវិញទៀតផង ។ ជាចុងក្រោយក្មេងប្រុសខាងលើត្រូវខាងសួនពិន័យមិនឲ្យចូលពីបទប៉ុនប៉ងលួចរបស់ពេញមួយឆ្នាំតែម្ដង ៕

ប្រភព ៖ abcnews

ចុចអាន ៖ បុគ្គលល្បីលំដាប់ពិភពលោក ៥ រូប​ ធ្លាប់ខុសវិន័យនៅ Disneyland

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម