Connect with us

KPT+

៣០០​កន្លែង​សិក្សា​មិន​អស់​លុយ​ជំនាញ​បដិសណ្ឋាកិច្ច និង​ទេសចរណ៍ ​បូក​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​​

បានផុស

នៅ

សហគមន៍​ទេសចរណ៍​ខេត្ត​សៀមរាប បាន​នឹង​កំពុង​ផ្ដល់​ឱកាស​ដល់​សិក្ខាកាម​សិក្សា​ផ្នែក​បដិសណ្ឋាកិច្ច និង​ទេសចរណ៍​​ ​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ៣០០​ កន្លែង រួមទាំង​ផ្តល់​​ប្រាក់​ឧបត្ថម្ភ​​ប្រចាំ​ខែ​បន្ថែម​ទៀត​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​​តាមសេចក្តីជូនដំណឹងរបស់សមាគមក្លឹបទេសចរណ៌សៀមរាប ​(Siem Reap Tourism Club – STC) បច្ចុប្បន្ន​សមាគម​​កំពុង​ជ្រើសរើស​បេក្ខជន យុវជន យុវនារី​ឱ្យ​ចូល​សិក្សា​ជំនាញ​បដិសណ្ឋាកិច្ច​ និង​ទេសចរណ៍​ចំនួន​ ៣០០​កន្លែង​ ​មាន​ ៣​ផ្នែក​ដូច​ជា ផ្នែក​ការិយាល័យ​ជួរ​មុខ 100 កន្លែង, ផ្នែក​ម្ហូបអាហារ​ និង​ភេសជ្ជៈ 100 កន្លែង និង​ផ្នែក​គេហកិច្ច 100 កន្លែងដោយ​តម្រូវ​​ឱ្យ​សិក្ខាកាម​សិក្សា​រយៈ​ពេល ៦ ​ខែ​ពេញ។

ការ​សិក្សា​នេះ សិក្ខា​កាម​អាច​ទទួល​បាន​អត្ថប្រយោជន៍​ដូច​ជា៖

-​ ទទួល​បាន​ជំនាញ​ច្បាស់លាស់

-​ ផ្ដល់​ជូន​កន្លែង​ស្នាក់នៅ សម្រាប់​សិស្ស​មក​ពី​ឆ្ងាយ

-​ ផ្ដល់​អាហារ​ បី​ពេល​ ក្នុង​កំឡុង​ពេល​សិក្សា​រយៈ​ពេល ៦​ខែ​នេះ

-​ ​ទទួល​បាន​ការ​គាំទ្រ​លើ​សេវា​សុខុមាលភាព​កំឡុង​ពេល​សិក្សា

-​ ក្រោយ​រៀន​ចប់​សញ្ញាប័ត្រ​ទទួល​ស្គាល់​ដោយ​ក្រសួង​ទេសចរណ៍​។

-ព្រម​ទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ក្នុង​មួយ​ខែ ១៥០​ដុល្លារ​ផង​ដែរ។

​សម្រាប់​ព័ត៌មាន​លម្អិត​អាច​ទាក់​ទង​​តាម​ទូរស័ព្ទ​លេខ​ 010 655 559 011 986 987៕

ប្រភពរូប​ថត៖ នាយកដ្ឋាន​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម