ព័ត៌មានជាតិ
កងរាជអាវុធហត្ថខេត្តតាកែវ ៨០រូប ទទួលបានការផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ
ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានរៀបចំពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនយោធិន នៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៨០រូប។
ពិធីនេះប្រារព្ធ ស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងលោកមេបញ្ជាការរង និង ប្រធាន អនុប្រធានមន្ទីរ និងយោធិនកងរាជអាវុធហត្ថជាច្រើនរូប។
ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តជូនយោធិន កងរាជអាវុធហត្ថខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានកោតសរសើរចំពោះកងកម្លាំង លើស្មារតីរួមរបស់អង្គភាព ដែលមន្ត្រីកងរាជអាវុធហត្ថខេត្តបានខិតខំបំពេញភារកិច្ច ការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ បើទោះបីជាមានបទល្មើសមានការកើនឡើងនៅក្នុងខេត្ត ក៏កម្លាំងកងរាជអាវុធហត្ថធ្វើការបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មានប្រសាសន៍បន្តថា ចំពោះមន្ទីរកសាងកម្លាំងត្រូវតែពិនិត្យមើលលទ្ធភាពចំពោះមន្ត្រីកងរាជអាវុធហត្ថដែលមានអតីតភាពបម្រើការងារយូរឆ្នាំ ត្រូវរៀបចំធ្វើការស្នើសុំដំឡើងឋានន្តរស័ក្តជូនពួកគាត់ ដោយមិនត្រូវទុកឱ្យគាត់ក្រិនស័ក្តនោះទេ បើពុំដូច្នេះទេ មន្ត្រីកងរាជអាវុធហត្ថអាចនឹងឆាប់ចូលនិវត្តន៍ទាំងដែលពួកគាត់ជាមន្ត្រីយោធិនកងរាជអាវុធហត្ថពោរពេញដោយសមត្ថភាពនៅក្នុងមូលដ្ឋាន៕
អត្ថបទ៖ វីរៈ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក