Connect with us

ជីវិតកម្សាន្ដ

BLACKPINK បង្ហាញវប្បធម៌ប្រពៃណីកូរ៉េ នៅលើឆាក Coachella

បានផុស

នៅ

ក្រុមចម្រៀង BLACKPINK បានបង្ហាញអំពីវប្បធម៌ប្រពៃណីកូរ៉េ ក្នុងអំឡុងពេលសម្តែងនៅលើឆាកតន្ត្រីដ៏ធំបំផុត Coachella Valley Music and Arts Festival នៅសហរដ្ឋអាមេរិក ដោយមានទស្សនិកជនចូលរួម ១២៥,០០០ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហោស្រព Coachella ត្រូវបានប្រារព្ធឡើងនៅ Coachella Valley រដ្ឋកាលីហ្វ័រញ៉ា ហើយ BLACKPINK ត្រូវបានតែងតាំងជាសិល្បៈករជួរមុខ( headliner ) នៅឆ្នាំនេះ រួមជាមួយតារារ៉េប Bad Bunny និងតារាចម្រៀង Frank Ocean ដែលធ្វើឱ្យ BLACKPINK ក្លាយជាកំណត់ត្រាដំបូងសម្រាប់សិល្បករ K-pop ។

BLACKPINK បានបើកឆាកជាមួយបទ “Pink Venom” និងច្រៀងបទចម្រៀងល្បីៗដូចជា “Kill This Love” “How You Like That” និង “Pretty Savage” ក៏ដូចជាការសម្តែងបទចម្រៀងទោលផងដែរ។ ជាមួយគ្នានោះ អ្វីដែលទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាពិសេសលើឆាករបស់ BLACK PINK គឺបង្ហាញវប្បធម៌ប្រពៃណីកូរ៉េ ចាប់ពីអាវរបស់ Jennie ដែលរំឮកពី Hanbok ដល់ឈុតពណ៌ ខៀវ និងក្បាច់រាំរបស់អ្នករាំ លើសពីនេះ ការបង្ហាញទង់ជាតិ Taegukgi របស់កូរ៉េ ។

ទន្ទឹមនឹងនេះ BLACKPINK នឹងចូលរួមសម្តែងក្នុងព្រឹត្តិកាណ៍ Music Festival ដ៏ធំរបស់ចក្រភពអង់គ្លេស British Summer time Hyde Park ដែលធ្វើឡើងក្នុងទីក្រុង London នៅថ្ងៃ 0២ ខែ កក្កដា ឆ្នាំ ២០២៣ ខណៈក្រុមនេះ នឹងក្លាយជាសិល្បករកូរ៉េដំបូងគេក្នុងព្រឹត្តិការណ៍នេះផងដែរ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖BLACKPINK ឆ្លើយតបពាក្យចចាមអារ៉ាមរឿងរំសាយក្រុម ហើយអាចបន្តកុងត្រាជាមួយ YG

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម