នយោបាយ
គណបក្សរបស់លោក ខឹម វាសនា មិនចូលរួមការបោះឆ្នោតតំណាងរាស្រ្ដ អាណត្តិទី ៧នេះ មែនឬ?
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា នឹងមិនចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះទេ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យគណបក្សនេះ។
បើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប បានឲ្យដឹងថា ការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះ ឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត មានរយៈពេល ១៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣។
សម្រាប់គណបក្សនយោបាយមួយចំនួន ដូចជា៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, និងគណបក្សយុវជនកម្ពុជា ជាដើម បានបញ្ជាក់ថា គណបក្សរបស់ខ្លួន បានត្រៀមខ្លួនរួចហើយ ដើម្បីចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងអាណត្តិទី ៧នេះ។
ផ្ទុយពីគណបក្សនយោបាយទាំង ៣ខាងលើ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលគេដឹងថា មានលោក ខឹម វាសនា ជាប្រធាន តាមរយៈអ្នកនាំពាក្យ បានបញ្ជាក់ថា គណបក្សរបស់ខ្លួន នឹងមិនចូលរួមចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នោះទេ។
លោក អ៊ី សាំងឡេង អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី ១៨ ខែមេសានេះថា គណបក្សរបស់លោក នឹងមិនចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះទេ។ លោក អ៊ី សាំងឡេង បានឆ្លើយយ៉ាងខ្លីបែបនេះថា «អត់ចូលរួមទេ! គណបក្សមិនចូលរួមទេ ខ្ញុំសូមឆ្លើយខ្លីប៉ុណ្ណឹង»។
គួរឲ្យដឹងដែរថា កាលពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២កន្លងទៅនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា ក៏មិនបានចូលរួមឈរក្នុងការបោះឆ្នោតនោះដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា