Connect with us

សេដ្ឋកិច្ច

កសិករ​ក្នុង​ស្រុក​សំឡូត ព្រួយ​បារម្ភ​រឿង​តម្លៃ​ទីផ្សារម្រេច ធ្លាក់​ចុះ​រាល់ឆ្នាំ

បានផុស

នៅ

កសិករ​ដាំ​ម្រេច​​ភាគច្រើនគឺជាអតីត ខ្មែរក្រហម​រស់​នៅ​ក្នុង​ស្រុក​សំឡូត ​ កំពុង​​មាន​ការ​ព្រួយ​បារម្ភ​អំពី​តម្លៃ​គ្រាប់​ម្រេច​​ ដែល​តែង​តែ​មាន​ការ​ធ្លាក់​ចុះ​រៀង​រាល់​ឆ្នាំ​ ដែល​ជា​បញ្ហា​មួយ​ប្រឈម​ទៅ​នឹង​ការ​បាត់​បង់​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។

អ្នក​មាន​មុខ​របរ​ដាំ​ដំណាំ​ម្រេច​នៅ​តំបន់​ឃុំ​ដាច់​ស្រយាល​ ដែល​ភាគ​ច្រើន​ជា​អតីត​ខ្មែរ​ក្រហម​ ស្ថិត​នៅ​ឃុំ​ស៊ុង​គឺ​លោក ​ពៅ​ ហឿន បាន​រៀប​រាប់​ថា​ បច្ចុប្បន្ន​នេះ​គាត់​មាន​ដំណាំ​ម្រេច​ជាង​២០០០ជន្លង់ ដែលម្រេចទុំត្រូវប្រមូលផលនៅដើមខែ២ខាងមុខនេះហើយ ប៉ុន្តែ​ទីផ្សារ​នៅ​មាន​ការ​លំបាក​នៅ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​ ដែលជាអតីតខ្មែរក្រហមរូប​នេះ​បាន​បង្ហាញ​នូវ​ក្តីព្រួយ​បារម្ភថា​ ម្រេច​បាន​ធ្លាក់​ថ្លៃ​ជា​រៀង​រាល់​ឆ្នាំ ​ដែល​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ម្រេច​គ្រាប់ ​១ ​គីឡូក្រាម ​បាន​តម្លៃ​ត្រឹម​តែ​៦០០០រៀល​ តែ​ប៉ុណ្ណោះ ​តម្លៃ​នេះ​វា​មិន​អាច​ទប់​​ទល់​ទល់​​នឹង​ការ​ចំណាយ​ថ្លៃ​ដើម​ថែ​ទាំ​ និង​ជួល​កម្មករនោះទេ។

លោក ប៉ុម ម៉ុន មេឃុំស៊ុង ស្រុកសំឡូត បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងឃុំប្រមាណ​ជាង១០០០ គ្រួសារ​មាន​មុខ​របរដាំដំណាំម្រេចជាង៩០ភាគរយ ដែល​សរុប​ចម្ការ​ម្រេច​ក្នុង​ឃុំ​ទាំង​មូល​ ប្រហែល​៤០០​ហិចតា។ ​​ពលរដ្ឋ​ព្រួយ​បារម្ភ​ពី​តម្លៃ​ទីផ្សារ​ម្រេច​ឆ្នាំ​នេះ​ក្រែង ​ចុះ​ថោក​ដូច​ឆ្នាំ​មុន​ទៀត​ នឹង​ធ្វើ​ឱ្យ​ពួក​គាត់​ខាត​បង់​ប្រឈម​ និង​ការ​លក់​ដី​ចំការ ​និង​ចំណាក​ស្រុក​ ដោយ​សារ​គ្មាន​លទ្ធភាព​សង​បំណុល​ធនាគារ។​

លោក​ ប៉ុម ម៉ុន​ ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ផង​ដែ​រនោះ ​បាន​ឱ្យ​ដឹង​ថា​ ពលរដ្ឋភាគ​ច្រើន​បាន​ ខ្ចី​បុល​ធនាគារ​មក​ធ្វើ​ដើម​ទុន ​ដាំ​ដំណាំ​ម្រេច​នេះ ​បើ​សិន​ជា​ម្រេច​គ្មាន​ទីផ្សារ​ទៀត​នោះ ​ច្បាស់​ជា​ពលរដ្ឋ ប្រឈម​មុខ​សេដ្ឋកិច្ច ​ក្នុង​គ្រួសារ​កាន់តែ​ធ្ងន់ធ្ងរ​ហើយ​។​

លោកបញ្ជាក់ថា​ បើ​តម្លៃម្រេចមួយគីឡូចាប់ពីមួយម៉ឺនរៀលឡើង ទើប​អាច​ទប់ទល់នឹងថ្លៃដើម និង​បាន​ចំណេញខ្លះ ​ដោយ​លោក​ក៏​បាន​ស្នើរ​សុំ​ឱ្យ​រាជរដ្ឋាភិបាល ក៏ដូច​ជាស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​ទីផ្សារ​ម្រេចដល់ប្រជាពលរដ្ឋនៅឆ្នាំនេះផង ខណៈ​ម្រេច​នឹង​ត្រូវប្រមូលផលនៅដើមខែកុម្ភ៖ខាងមុខនេះ​ហើយ ៕

សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម