Connect with us

ព័ត៌មានជាតិ

៤ ​ប្រទេស​ ប្រកាស​​ផ្ដល់​អាហារូបករណ៍​​ឆ្នាំ​សិក្សាថ្មី​​ ២០២៣

បានផុស

នៅ

​ប្រទេស​ ៤ មាន ថៃ​ អូស្ត្រាលី ព្រុយ​ណេ និង​ចិន ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​សម្រាប់​​ឆ្នាំ​សិក្សាថ្មី​ ២០២៣-​២០២៤​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​អប់រំ យុវជន និង​កីឡា កាល​ពី​ពេល​ថ្មី​ៗ​បាន​បង្ហោះព័ត៌មានពី​ការ​​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស-និស្សិត​ ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ទាំង​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​ថ្នាក់​បណ្ឌិតលើ​ជំនាញ​សិក្សា​ជា​ច្រើនគួប​ផ្សំ​អត្ថប្រយោជន៍​ជា​ច្រើន​ផង​ដែរ។

អាហារូបករណ៍​ដែល​ផ្តល់​ដោយ​​ប្រទេស​ទាំង ៤​ មាន​ដូច​ជា៖

. អាហារូបករណ៍​​របស់​ប្រទេស​ថៃ

ក្រោម​កម្មវិធី “Boon Rawd Scholarship 2023” សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀង​រ៉ៃ នៃ​ព្រះរាជាណាចក្រ​ថៃ ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា ២ រូប​ សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ឆ្នាំ​សិក្សា​២០២៣-​២០២៤​។ តាមរយៈ​​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ Mae Fah Luang​ នឹង​ផ្ដល់​ជូន​និស្សិត​កម្ពុជា​នៅ​ថ្លៃ​សិក្សា ថ្លៃ​​ជួល​អន្តេវាសិកដ្ឋាន ប្រាក់​ឧបត្ថម្ភ​ម្នាក់ ៦ ពាន់​បាត ក្នុងមួយខែ និង​ការ​ធានា​រ៉ាប់រង​សុខភាព​ផង​​ដែរ។

បេក្ខជន​មាន​ចំណាប់​អារម្មណ៍​ចំពោះ​អាហារូបករណ៍​ខាងលើ​អាច​បំពេញ​សំណុំ​បែប​បទ ភ្ជាប់ជា​មួយ​នឹង​ឯកសារ​ចាំ​បាច់​នានា តាម​រយៈ​​គេហទំព័រ https://shorturl.asia/E6NqV រួច​ផ្ញើ​ជូន​ស្ថានទូត​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ តាម​រយៈ​ក្រសួងការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ ឲ្យ​បាន​មុន​ថ្ងៃទី៣១ ខែ​ឧសភា ឆ្នាំ២០២៣។

. អាហារូបករណ៍​​របស់​ប្រទេស​ព្រុយ​ណេ

ក្នុង​ឆ្នាំ​សិក្សា​ ២០២៣-២០២៤​ សាកលវិទ្យាល័យ Brunei Darussalam (UBD) នឹង​ផ្ដល់​អាហារូបករណ៍ ថ្នាក់​​បរិញ្ញាបត្រ​ជាន់ខ្ពស់លើ​មុខ​ជំនាញ Public Policy and Management (MPPM) សិក្សា​រយៈពេល ១២ខែ​ (ដោយ ឆមាស​​ទី១ សិក្សា​នៅ UBD និង ១ ឆមាស​ទៀត សិក្សា​នៅ​សាកលវិទ្យាល័យ​ណា​មួយនៅ​សហរដ្ឋអាមេរិក)។

កាលបរិច្ឆេទ​នឹង​​ផុត​កំណត់​នៅ​ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​។ សម្រាប់​ព័ត៌មាន​លម្អិត​បេក្ខជន​អាច​ចូល​ទៅ​កាន់​គេហទំព័រ https://ips.ubd.edu.bn//master-of-public-policy-and-management-by-coursework/da

.​ អាហារូបករណ៍​របស់​ប្រទេស​អូស្ត្រាលី

តាម​រយៈ​កម្ម​វិធី​អាហារូបករណ៍​”Australia Awards Scholarships Intake 2024″ ​​រដ្ឋាភិបាល​អូស្ត្រាលី បាន​បើក​ឱកាស​ដល់​និស្សិត​កម្ពុជា​សម្រាប់​សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់​ខ្ពស់ និង​​ថ្នាក់​បណ្ឌិត ​ដោយ​ផ្ដោត​លើ​និស្សិត​ដែល​មាន​ជីវភាព​ក្រីក្រ​ ឬ​ពិការភាព ក៏​ដូច​ជា​ជនជាតិ​ដើម​ភាគតិច​ ជា​ពិសេស​ស្ត្រី​ដែល​មក​ពី​តំបន់​ដាច់​ស្រយាល​​ជា​ដើម។

ចំពោះ​ សិស្ស​-និស្សិត​ ដែល​ចង់​ទៅសិក្សា​នៅ​ក្រៅ​ទេស​ត្រូវ​ដាក់​ពាក្យ​ឲ្យ​បាន​មុន​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ ទន្ទឹម​នេះ សម្រាប់​ព័ត៌មាន​លម្អិត​បេក្ខជន​អាច​ចូល​ទៅ​កាន់ https://www.australiaawardscambodia.org/contact/1

.អាហារូបករណ៍​របស់​ប្រទេស​ប្រជាមានិត​ចិន

សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ ផ្តល់​អាហារូបករណ៍​​ច្រើន​កន្លែងលើ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ (រយៈពេល១-៣ឆ្នាំ) និង​ថ្នាក់បណ្ឌិត (រយៈពេល ៣ឆ្នាំ ) លើ​មុខ​ជំនាញ​ជា​ច្រើន​ ដល់​មន្ត្រី​រាជការ​កម្ពុជា​ក្នុង​ឆ្នាំ​សិក្សា​២០២៣-២០២៤​ ក្រោម​កម្ម​វិធី​អាហារូបករណ៍​ “MOFCOM ”។

និស្សិត​កម្ពុជា​អាច​ទទួល​បាន​​អត្ថប្រយោជន៍​ពី​អាហារូបករណ៍​មួយ​នេះ ដូច​ជា​ ការ​រ៉ាប់រង​ថ្លៃ​សិក្សា, កន្លែង​ស្នាក់​នៅ, ការ​ធ្វើ​ដំណើរ​​កម្ពុជា-សាធារណរដ្ឋប្រជាមានិតចិន និង​អត្ថប្រយោជន៍​ផ្សេង​ៗ ហើយ​ហ្នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣​ ខាងមុខ​នេះ៕

ប្រភព៖ ក្រសួងអបរំ យុវជន និងកីឡា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

វប្បធម៌ ជំនឿ១០ នាទីutes មុន

មហោស្រពគីហ្សូណាឆ្នាំ២០២៥ នឹងប្រារព្ធពាក់កណ្តាលខែនេះ ដើម្បីផ្លាស់ប្តូរវប្បធម៌ខ្មែរ និងជប៉ុន

ព័ត៌មានជាតិ១៤ នាទីutes មុន

ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ១៦ នាទីutes មុន

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា 

Sokha Hotels

ព័ត៌មានពេញនិយម