សុខភាព
ការទទួលទានផ្សិត ជួយកាត់បន្ថយហានិភ័យជំងឺបាក់ទឹកចិត្ត និងថប់បារម្ភយ៉ាងមានប្រសិទ្ធភាព
អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Penn State បានរាយការណ៍ថា ការទទួលទានផ្សិតពិតជាអាចកាត់បន្ថយហានិភ័យនៃការវិវត្តន៍ជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភយ៉ាងមានប្រសិទ្ធភាព ។
លោក Djibril Ba អ្នកដឹកនាំការពិសោធន៍មានប្រសាសន៍ថាផ្សិតផ្ទុកសារធាតុរ៉ែជាច្រើនដូចជា ប៉ូតាស្យូម និងអាស៊ីដអាមីណូ Ergothioneineដែលអាចកាត់បន្ថយនិភ័យនៃការវិវត្តជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភ ។ គាត់បន្តទៀតថាបើរាងកាយយើងមានកម្រិត Ergothioneine ខ្ពស់វាអាចជួយការពារភាពតានតឹងអុកស៊ីតកម្មដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការវិវត្តនៃជំងឺផ្លូវចិត្តផ្សេងៗ រួមទាំងជំងឺធ្លាក់ទឹកចិត្តផងដែរ ។
យោងតាមឯកសារស្រាវជ្រាវដដែល ផ្សិតក៏មានសារធាតុផ្សេងទៀតដូចជា វីតាមីន B12 សារធាតុប្រឆាំងអុកស៊ីតកម្ម និងភ្នាក់ងារប្រឆាំងការរលាកជាដើមដែលជួយកាត់បន្ថយសភាពថប់បារម្ភដូចគ្នា ។
យ៉ាងណាមិញលោក Ba បានបញ្ជាក់ថាគាត់មិនមានទិន្នន័យប្រភេទផ្សិតដែលអ្នកពិសោធន៍ទទួលទានច្បាស់លាស់ទេ ប៉ុន្តែផ្សិតទូទៅដែលយើងបរិភោគប្រចាំថ្ងៃសុទ្ធតែផ្ដល់ប្រយោជន៍ទាំងអស់ ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា