Connect with us

ព័ត៌មានជាតិ

ផ្លូវ​ជាតិ​លេខ ២ និង ២២ បញ្ចប់ការ​សាងសង់​ ១០០%

បានផុស

នៅ

លោក ហ៊ាង សុទ្ធាយុត្តិ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ការងារ​ស្តារ​និង​ស្ថាបនា​ផ្លូវជាតិ​លេខ ២ និង ២២ បាន​​បញ្ចប់ ១០០ ភាគរយ នៅសេស​សល់ការងារ​បន្ទាប់​បន្សំតិច​តួចប៉ុណ្ណោះ។

លោក​ ហ៊ាង សុទ្ធាយុត្តិ ​អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និង​ក៏ជា​​មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូនបាន​បញ្ជាក់ថា ការងារ​ដែល​សេសសល់ដូចជា​ការ​ដាក់​បង្គោល​និង​ភ្លើង​បំភ្លឺ​ផ្លូវ ការ​រៀប​កម្រាល​ផ្លូវ​ថ្មើរជើង និង​ការ​គូស​គំនូស​ចរាចរណ៍។ យ៉ាងណា​​រំពឹង​នឹង​បញ្ចប់​ទាំង​ស្រុង​នៅ​ត្រឹម​ចុង​ខែ​ឧសភា​ខាង​មុខ​ ព្រោះការងារនេះជាការងារតម្លើងសុទ្ធសាធមិនមែនជា​ការងារ​សាងសង់នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណាត់ផ្លូវជាតិលេខ ២ នៅក្រុង​តាខ្មៅ ដែលទើប​អ៊ុត​កៅស៊ូ​រួច​ថ្មីៗ​នេះ

គម្រោង​ស្តារ​ផ្លូវជាតិលេខ ២ និង ២២ ប្រើប្រាស់​រយៈ​ពេល​សាងសង់ ៣០ ខែ ហើយ​គ្រោង​បញ្ចប់​នៅ​ខែ​មេសា ឆ្នាំ​២០២២ ប៉ុន្តែ​ដំណើរការ​សាងសង់​យឺត​យ៉ាវ​ជាង​ផែនការ​គ្រោង​ទុក។ ក្រុមហ៊ុន​កូរ៉េដែល​ទទួល​បន្ទុក​សាងសង់​លើក​ពី​បញ្ហា​ជំងឺ​កូវីដ​ ទើប​ធ្វើ​ឲ្យ​ការ​សាងសង់​មាន​ភាព​យឺតយ៉ាវ។

បន្ថែម​ពី​ភាព​យឺតយ៉ាវ ក្រុមហ៊ុន​របស់​កូរ៉េ​ដែល​ទទួលខុស​ត្រូវ​សាងសង់​ផ្លូវ​ជាតិ​លេខ ២ និង ២២ ក៏​ធ្លាប់​បាន​រដ្ឋមន្រ្តី​ក្រសួង​សាធាណរការ​និង​ដឹកជញ្ជូន​ព្រមាន ដោយសារ​ពិនិត្យ​ឃើញ​សាងសង់​គ្មាន​គុណភាព។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​រិះគន់​ក្រុមហ៊ុន​ស្ថាបនា​​ផ្លូវ​លេខ​ជាតិ ២ និង​លេខ ២២ លើ​​ភាព​យឺតយ៉ាវ​និង​ការ​សាងសង់​​គ្មាន​គុណភាព។ លោក​រដ្ឋមន្រ្តី​ប្រកាសនឹង​មិន​ទទួលយក​​ផ្លូវ​ដែល​គ្មាន​គុណភាព ហើយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​កែ​លម្អ​ជា​ថ្មី​ តាម​ស្តង់ដា​បច្ចេកទេស​ដែល​បាន​ព្រម​ព្រៀង​គ្នា។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ បានបើកការដ្ឋានសាងសង់កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ មានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១​គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែខាងលើចែកចេញជាបីផ្នែករួមមាន៖ ផ្នែកទី១- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថីសម្តេចតេជោហ៊ុនសែន មានប្រវែង ៤,៣៤គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ ម៉ែត្រ ចែកចេញជាបួនគន្លង (២ គន្លងទៅ ២ គន្លងមក) ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ចិញ្ចើមផ្លូវសងខាងទទឹង ០,៥ម៉ែត្រ ផ្លូវថ្មើរជើងសងខាងទទឹង ២,៥ម៉ែត្រ ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ផ្នែកទី២ – កំណាត់ផ្លូវជាតិលេខ ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤,៤១ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០,៥០ ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០,៥០ម៉ែត្រ មានបួនគន្លង (២គន្លងទៅ ២គន្លងមក) រួមមានគន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ១៤ម៉ែត្រ និងម៉ូតូទទឹងសរុប ៥ម៉ែត្រ ខ័ណ្ឌដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ផ្នែកទី៣ – កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិ លេខ៣ (អង្គតាសោម) ប្រវែង ៦៣,៤២គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៣​ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ៧ម៉ែត្រ និងម៉ូតូទទឹងសរុប ៦ម៉ែត្រ ខ័ណ្ឌដោយ គំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល សុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

គម្រោងនេះ សាងសង់ដោយយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២។ គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះគ្រោងចំណាយថវិកា ៥៦,១លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងថិវកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាស់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានជាតិ២ នាទីutes មុន

អតីតរាជទូត​ផុតអាណត្តិ២រូប ត្រូវតែងតាំងជាអនុរដ្ឋលេខាធិការ និងអគ្គនាយក

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ហ្វីលីពីន​​ចាប់​ជនជាតិ​ចិន​​ពី​បទចារកម្ម​​​​​តាម​​​ជំរំ​យោធា​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

សន្តិសុខសង្គម២៣ នាទីutes មុន

បញ្ជូនជនជាតិកូរ៉េម្នាក់ ទៅតុលាការ ពាក់ព័ន្ធឃាតកម្មសម្លាប់នារីម្នាក់ នៅសង្កាត់បឹងកេងកងទី ១

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម