ព័ត៌មានជាតិ
លោក វ៉ី សំណាង៖ រោងចក្រចំនួន៤ របស់ហុងកុង បង្កើតឡើងនៅខេត្តកំពង់ស្ពឺ
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រាប់កម្ពុជាថ្មីថា រោងចក្រសម្លៀកបំពាក់ និងស្បែកជើងរបស់ហុងកុងចំនួនបួន កំពុងរៀបចំសាងសង់ នៅខេត្តកំពង់ស្ពឺ ខណៈរោងចក្រសហគ្រាសចំនួន៤ផ្សេងទៀត កំពុងស្វែងរកទីតាំងក្នុងខេត្ត។
ថ្លែងប្រាប់កម្ពុជាថ្មី នារសៀលថ្ងៃទី ១៨ មេសា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រុមហ៊ុនមកពីហុងកុងចំនួនប្រាំបី បានសន្យាថា នឹងមកបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ដោយក្នុងនោះ រោងចក្រសម្លៀកបំពាក់ កាបូប ស្បែកជើងចំនួនបួន បានរៀបចំសាងសង់ហើយ នៅឡើយក្រុមហ៊ុនចំនួនបួនទៀត កំពុងស្វែងរកទីតាំង។ លោកអភិបាលខេត្ត បានបន្តថា« យើងមិនទាន់បានញែកទំហំទុនវិនិយោគរបស់ក្រុមហ៊ុនទាំងបួននៅឡើយ តែមានក្រុមហ៊ុនមួយបោះទុនវិនិយោគសាកល្បងបង្កើតរោងចក្រនេះចំនួនជាង ១០០លានដុល្លារ»។
ក្រុមវិនិយោគិន បានជម្រាបប្រាប់ លោកអភិបាលខេត្តកំពង់ស្ពឺថា ការបង្កើតរោចក្រសហគ្រាស ជាបន្តបន្ទាប់របស់ពួកគេ ដោយសារមើលឃើញថា កម្ពុជា មានសុខសន្តិភាព អាជ្ញាធររក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ ធានាបាននិរន្តរភាពក្រុមហ៊ុន និងមានទីផ្សារល្អ។
លោក វ៉ី សំណាង បានគូសបញ្ជាក់ថា ការខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនឱ្យចូលមកវិនិយោគនេះ គោលបំណង ដើម្បីផ្តល់ប្រយោជន៍ដល់ពលរដ្ឋនៅក្នុងស្រុកដោយផ្ទាល់ តាមរយៈការងារបង្កើតប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាព។ លើសពីនេះទៀត ក្រៅតែពីការផ្តល់ប្រាក់ចំណូលសម្រាប់ពលរដ្ឋហើយនោះ ការវិនិយោគបង្កើតរោចក្រសហគ្រាស ត្រូវតែបង់ពន្ធជូនរដ្ឋជាប្រចាំ ដែលចំណូលបានពីការប្រមូលពន្ធនេះ នឹងបានជាប្រយោជន៍សម្រាប់យកទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសបានជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។
សព្វថ្ងៃនេះ ខេត្តកំពង់ស្ពឺ កំពុងមានតម្រូវការកម្មករប្រមាណ ៣ម៉ឺននាក់បន្ថែមទៀត ដើម្បីបំពេញការងារទៅតាមវិស័យផ្សេងៗ រួមមាន រោងចក្រ សហគ្រាស ការដ្ឋានសំណង់ និងផ្នែកដទៃទៀត។ នេះជាការបន្ថែមរបស់លោក វ៉ី សំណាង។ ដោយសារនៅមានតម្រូវការកម្មករនិយោជិតច្រើន លោក វ៉ី សំណាង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់មានការងារធ្វើ អាចស្វែងរកការងារធ្វើនៅខេត្តកំពង់ស្ពឺបាន។
លោកអភិបាលខេត្ត បានឱ្យដឹងថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសទាំងតូចទាំងធំ ដែលកំពុងដំណើរប្រមាណជាង ១៧០០ ក្នុងនោះ សម្រាប់រោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើងមានចំនួនជិត ២០០ក្រុមហ៊ុន៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ