សុខភាព
ញ៉ាំទឹកក្រោយភ្ញាក់ពីគេង ផ្ដល់ប្រយោជន៍ច្រើនយ៉ាង
ជាធម្មតា គ្នាយើងតែងតែញ៉ាំទឹកនៅពេលដែលយើងស្រេកទឹក ឬបន្ទាប់ពីញ៉ាំអាហារ។ យ៉ាងណាមិញ ការញ៉ាំទឹកនៅពេលពោះទទេ មានប្រយោជន៍យ៉ាងខ្លាំងដល់សុខភាព។ ដូច្នេះហើយ ប្រសិនបើយើងមិនធ្លាប់ញ៉ាំទឹកនៅពេលព្រឹកព្រលឹមទេនោះ យើងគប្បីចាប់ផ្ដើមទម្លាប់មួយនេះជាប្រចាំ។ អត្ថប្រយោជន៍នៃការញ៉ាំទឹកនៅពេលពោះទទេក្រោយភ្ញាក់ពីគេង មានដូចខាងក្រោម។
១. ពង្រឹងប្រព័ន្ធភាពស៊ាំ
ការញ៉ាំទឹកមានសារសំខាន់ណាស់ នៅក្នុងការរក្សាតុល្យភាពជាតិទឹកនៅក្នុងរាងកាយ។ នៅពេលដែលយើងញ៉ាំទឹកនៅពេលពោះទទេ វាអាចជួយរក្សាប្រព័ន្ធទឹករងៃនៅក្នុងរាងកាយ ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំយើងបានល្អ។ ប្រសិនបើប្រព័ន្ធភាពស៊ាំល្អ វានឹងអាចជួយយើងប្រឆាំងនឹងជំងឺផ្សេងៗ ក៏ដូចជាជួយឲ្យយើងមានសុខភាពរឹងមាំ។
២. ជួយសម្រួលដល់ការបន្ទោបង់
ការមានបញ្ហាបន្ទោបង់ អាចមានផលប៉ះពាល់ដល់រាងកាយរបស់យើងដូចគ្នា ហើយវាក៏អាចរាំងស្ទះដល់ការបញ្ចេញជាតិពុលពីក្នុងរាងកាយផងដែរ។ ជាក់ស្ដែង ទឹកមានគុណប្រយោជន៍ជួយដល់ការបន្ទោបង់ ហើយការញ៉ាំទឹកនៅពេលពោះទទេ អាចជួយសម្រួលដល់ការបន្ទោបង់ ក៏ដូចជាជួយយើងក្នុងការបញ្ចេញកាកសំណល់មិនល្អចេញពីរាងកាយ។
៣. ពន្លឿនការធ្វើមេតាប៉ូលីស
ជាមួយគ្នានេះដែរ ការញ៉ាំទឹកនៅពេលពោះទទេ ក៏អាចបង្កើនការធ្វើមេតាប៉ូលីសផងដែរ។ នៅពេលដែលយើងធ្វើមេតាប៉ូលីសបានល្អ ប្រព័ន្ធរំលាយអាហាររបស់យើងក៏មានសុខភាពល្អដូចគ្នា ហើយកត្តានេះ នឹងរួមចំណែកជួយឲ្យយើងអាចស្រកគីឡូបានយ៉ាងមានប្រសិទ្ធភាព។
៤. បញ្ចៀសការឆ្លងមេរោគប្រព័ន្ធទឹកនោម
ប្រសិនបើយើងជួបប្រទះការឆ្លងមេរោគប្រព័ន្ធទឹកនោមជាញឹកញយ ការញ៉ាំទឹកនៅពេលព្រឹមព្រលឹមមានអត្ថប្រយោជន៍យ៉ាងច្រើន។ ពិតណាស់ នៅពេលដែលយើងទប់ទឹកនោមពេញមួយយប់ បាក់តេរី និងជាតិពុលមិនល្អ នឹងកកើតឡើងនៅលើជញ្ជាំងប្លោកនោម។ ប៉ុន្តែ ការញ៉ាំទឹកនៅពេលព្រឹកបែបនេះ នឹងជួយឲ្យប្លោកនោមបំពេញមុខងារកាន់តែប្រសើរឡើង ពីព្រោះវាមានតួនាទីបញ្ចុះទឹកនោមបានយ៉ាងល្អ។
៥. បង្កើនកម្រិតថាមពល
បន្ថែមពីនេះ ការញ៉ាំទឹកមួយកែវនៅពេលពោះទទេ នឹងជួយជំរុញដល់ការលូតលាស់កោសិកាឈាមក្រហម ដែលធ្វើឲ្យយើងទទួលបានអុកស៊ីហ្សែនកាន់តែច្រើននៅក្នុងរាងកាយ ជាហេតុដែលនាំឲ្យគ្នាយើងមានអារម្មណ៍ស្វាហាប់បានយូរ៕
ចុចអាន៖ឥទ្ធិពលទឹកចំពោះស្បែក បើខ្វះ អាចបង្កបញ្ហាច្រើន
ចុចអាន៖ការពិតបង្ហាញថា ផឹកទឹកត្រជាក់ ជួយរំញោចអារម្មណ៍ឲ្យស្រស់ស្រាយ និងបំបាត់ភាពតប់ត្រមល់
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត