Connect with us

ព័ត៌មានជាតិ

តើកម្លាំងនគរបាលជាតិ ឬប៉ូលីសចរាចរណ៍ គួរមានក្រមសីលធម៌បែបណាក្នុងពេលបំពេញការងារ?

បានផុស

នៅ

មួយរយៈចុងក្រោយនេះ ផ្ទុះមតិរិះគន់ជាច្រើនពីសំណាក់ប្រជាពលរដ្ឋជុំវិញការផាកពិន័យរបស់ប៉ូលិសចរាចរណ៍ និងការប្រើពាក្យពេចន៍ ព្រមទាំង កាយវិការមិនសមរម្យមួយចំនួនរបស់មន្ត្រីចរាចរណ៍ទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ។ តើមន្ត្រីនគរបាលជាតិ ឬ មន្ត្រីចរាចរណ៍ គួរមានក្រមសីលធម៌បែបណាខ្លះក្នុងពេលបំពេញភារកិច្ច?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការប្រកាសរបស់ក្រសួងមហាផ្ទៃ ឆ្នាំ១៩៩៥ គឺបានបង្ហាញពីវិន័យរបស់កងកម្លាំងនគរបាលជាតិ ដោយចែងក្នុងប្រការផ្សេងៗគ្នា។ ប្រការទី១ ទាក់ទងជាមួយនឹងកាតព្វកិច្ច សីលធម៌ អាកប្បកិរិយាសំខាន់ៗដូចជា៖

-ត្រូវគោរព និងអនុវត្តដោយស្មោះត្រង់តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋដោយស្មោះត្រង់ និងមិនធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាជនឡើយ។

-ត្រូវគោរព និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ និងដោយសច្ចៈយុត្តិធម៌ចំពោះច្បាប់ បទបញ្ញត្តិ និងបទបញ្ជាផ្សេងៗ។

-ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនជានគរបាលជាតិ។

-ត្រូវមានអាកប្បកិរិយាសុភាពរាបសារ ថ្លៃថ្នូរ និងម៉ឺងម៉ាត់ក្នុងការងារ។

-ហាមដាច់ខាត ចូលបនល្បែងស៊ីសងដោយគ្មានភារកិច្ច។

ប្រការទី២ ទាក់ទងជាមួយការស្លៀកសម្លៀកបំពាក់ឯកសណ្ឋាន៖

-ពាក់ឯកសណ្ឋានពេលបំពេញការងារ និងពាក់បានត្រឹមត្រូវតាមការកំណត់របស់ឯកសណ្ឋាន លើកលែងមានករណីកំណត់ផ្សេងពីនេះ។

-ហាមចូលកម្សាន្តក្នុងរង្គសាល ឬ ទទួលទានអាហារតាមសាធារណៈជាមួយឯកសណ្ឋានការងារ។

ប្រការ៨ ទាក់ទងជាមួយនឹងការដាក់ទណ្ឌកម្ម ក៏មានការដាក់ទណ្ឌកម្មព្រមានលើមន្ត្រីណាដែលធ្វើខុសនឹងច្បាប់មន្ត្រីនគរបាលជាតិ និងបញ្ចេញអាកប្បករិយាមិនល្អ សម្តីគ្មានសីលធម៌ ដែលធ្វើឱ្យបាត់បង់ដល់កិត្កិយស និងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ព្រមទាំងទណ្ឌកម្មក្នុងរូបភាពផ្សេងៗទៀត។

ដោយឡែក ចំពោះជំពូកទី៩ ដែលមានចែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោក គឺចំពោះមន្រ្តីចរាចរណ៍ ត្រូវចាត់ចែងសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អ។ តាមដាន ល្បាត និងពិនិត្យអំពើល្មើសនឹងបទបញ្ញត្តិចរាចរណ៍ និងចំណាត់ការជាច្រើនទៀត។

យ៉ាងណាមិញ ជុំវិញនឹងបញ្ហាក្រមសីលធម៌របស់មន្រ្តីនគរបាលនេះ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏តែងតែធ្វើការណែនាំ និងអប់រំដល់មន្ត្រីនគរបាលទាំងឡាយឲ្យរក្សា និងប្រើប្រាស់ក្រមសីលធម៌របស់ខ្លួនឱ្យបានល្អ ព្រមទាំងបម្រើប្រជាជនដោយពាក្យសម្តីមានសុជីវធម៌ និងក្រមសីលធម៌ល្អផងដែរ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អាមេរិក ដំឡើង​ប្រាក់​រង្វាន់​ចាប់​ខ្លួន​​ប្រធានាធិបតីវ៉េណេស៊ុយអេឡា ដល់​២៥​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

កំពុងភ្លើងឆេះព្រៃធ្ងន់ធ្ងរផង, រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែកើតរញ្ជួយដីផ្ទួនៗទៀត

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ​បើកកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រចាំឆ្នាំ​របស់​ក្រុម​អធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល

សន្តិសុខសង្គម១០ ម៉ោង មុន

មេការ​សំណង់​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពី​ជាន់​ទី៤២ នៃអគារ ខុនដូ កំពុង​សាងសង់ នៅ​មូលដ្ឋាន​ខណ្ឌបឹងកេងកង

ចរាចរណ៍១០ ម៉ោង មុន

ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត

Sokha Hotels

ព័ត៌មានពេញនិយម