ព័ត៌មានអន្ដរជាតិ
ចិន ឃាត់ខ្លួនមនុស្ស១២នាក់ ក្នុងករណីអគ្គិភ័យឆាបឆេះមន្ទីរពេទ្យ ដ៏ប្រល័យ
មនុស្សចំនួន១២នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន ដើម្បីសាកសួរបន្ទាប់ពីអគ្គិភ័យឆេះមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំង បានសម្លាប់មនុស្សយ៉ាងតិច២៩នាក់ ដែលភាគច្រើនជាអ្នកជំងឺ។
អគ្គិភ័យនេះ បានផ្ទុះឡើងក្នុងមន្ទីរពេទ្យ Changfeng នៅម៉ោងប្រហែល ១រសៀល កាលពីថ្ងៃអង្គារទី១៨ខែមេសា។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធ ក្រុមមន្ត្រីនិយាយថា ការស៊ើបអង្កេតបឋមបង្ហាញថា ផ្កាភ្លើងដែលបង្កឡើងដោយការផ្សារដែក អំឡុងពេលជួសជុលបន្ទប់មន្ទីរពេទ្យ បានឆាបឆេះថ្នាំលាបដែលរក្សាទុកនៅកន្លែងនោះ។
ក្នុងចំណោមអ្នកដែលត្រូវឃុំខ្លួនរួមមាននាយក និងអនុប្រធានមន្ទីរពេទ្យ ព្រមទាំងប្រធានក្រុមហ៊ុនដែលមើលការខុសត្រូវលើការងារជួសជុលផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមពន្លត់អគ្គិភ័យបានជម្លៀសមនុស្សប្រហែល ៧០នាក់ និងពន្លត់ភ្លើងក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីមកដល់។
ប៉ុន្តែសាច់ញាតិរបស់អ្នកដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ Changfeng មានការខឹងសម្បាយ៉ាងខ្លាំងចំពោះអ្នកគ្រប់គ្រងមន្ទីរពេទ្យ។
ពួកគេនិយាយថា ថ្វីបើអគ្គិភ័យពន្លត់រួចរាល់ បានប្រាំបីម៉ោងហើយក៏ដោយ ក៏មន្ត្រីមន្ទីរពេទ្យមិនអាចផ្តល់ឈ្មោះអ្នកដែលបានរងរបួសឬបានស្លាប់បានដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ