ព័ត៌មានជាតិ
អ្នកអភិវឌ្ឍអចលនទ្រព្យគាំទ្រវិធានការរដ្ឋាភិបាលលើការពន្យារពេលបង់ពន្ធជាកញ្ចប់ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន
អ្នកអភិវឌ្ឍអចលនទ្រព្យគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលដែល សម្រេចបន្តពន្យាពេលអនុវត្តការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី។
រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានសម្រេចដាក់ចេញនូវវិធានការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។
លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ នេះថា លោកគាំទ្រចំពោះវិធានការរបស់រដ្ឋាភិបាល ប៉ុន្តែលោកសង្ឃឹមថា រដ្ឋាភិបាលជួយច្រើនជានេះ។
លោកពន្យល់ថា រាជរដ្ឋាភិបាលពន្យាពេលការយកប្រាក់ចំណេញមូលធន ២០ ភាគរយ រហូតដល់ដំណាច់ឆ្នាំ ២០២៤ ដែលនេះជាមធ្យោបាយល្អរបស់រដ្ឋាភិបាល ខណៈដែលរដ្ឋាភិបាលធ្លាប់ពន្យាពេល ២ លើកមកហើយ ដែលនេះជាលើកទី ៣។
លោកបន្តថា ការមិនយកពន្ធប្រថាប់ត្រាទៅលើអចលនទ្រព្យ ដែលមានតម្លៃក្រោម ៧ ម៉ឺនជាបុរី។ ត្រង់ចំណុចនេះ មិនអាចជួយបានច្រើនសម្រាប់ប្រជាពលរដ្ឋទូទៅទេ ព្រោះចំណុចនេះលើកលែងតែបុរី ចំណែកផ្ទះរបស់ប្រជាពលរដ្ឋទូទៅក្រោម ៧ ម៉ឺននៅបង់ដដែល។
ម្យ៉ាងទៀតគម្រោងធំបង់ពន្ធលើសពី ១ លាន ឧទាហរណ៍ថា បង់ ២ លាន អញ្ចឹងពីមុនចែក ២៤ ខែ ឥឡូវចែក ៣៦ ខែក៏ជួយដែរ។ តែលោកថា ការជួយរបស់រដ្ឋាភិបាលសម្រួលបានមួយផ្នែក ប៉ុន្តែបើថា ឱ្យបានគ្រប់គ្រាន់គឺមិនទាន់នោះទេ ខណៈពិភពលោក និងកម្ពុជាផងកំពុងជួបវិបត្តិសេដ្ឋកិច្ចសកល វិបត្តិដីធ្លី រយៈពេល ៣ ឆ្នាំ ចូលឆ្នាំទី ៤។
ការជួយគឺជួយបានមួយផ្នែក ប៉ុន្តែបើតាមការយល់ឃើញរបស់លោក ទាល់តែរាជរដ្ឋាភិបាល ជួយសម្រួលអ្នកអភិវឌ្ឍន៍លំនៅឋានជាមួយធនាគារដោយទម្លាក់លុយឱ្យម្ចាស់បុរីដែលជាប់គាំងនោះគឺអាចដោះស្រាយបានច្រើន។
សូមជំរាបថា រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការបន្ថែមជាកញ្ចប់ដោយក្នុងនោះមានដូចជា៖ ពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី។ បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី ១២ ខែ ដល់ ១៨ ខែ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង ១ លានដុល្លារអាមេរិក និងពី ២៤ ខែ ដល់ ៣៦ ខែ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធលើសពី ១ លានដុល្លារអាមេរិក។
បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់តែវិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៤។ បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរីដែលមានតម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ ២០២៤ និងរួមទាំងលើកទឹកចិត្តនិងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុធ្វើការរៀបចំឥណទានឡើងវិញតាមលទ្ធភាពជាក់ស្ដែង៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់