Connect with us

សុខភាព

គេងយូរពេកប្រយ័ត្នមានបញ្ហាសុខភាព ៦ ប្រភេទ

បានផុស

នៅ

មនុស្សមួយចំនួនចូលចិត្តគេងយូរដើម្បីសងម៉ោងគេងដែលពួកគេជំពាក់កាលពីថ្ងៃរវល់ ប៉ុន្តែការធ្វើបែបនេះបង្កគ្រោះថ្នាក់ដល់សុខភាពទៅវិញទេ ។ បញ្ហាសុខភាពដែលបណ្ដាលមកពីគេងយូរមាន ៦ ប្រភេទរួមមាន ៖

១. ការគេងមិនដកដង្ហើម (Obstructive sleep apnea)

វាគឺជាជំងឺម្យ៉ាងដែលធ្វើឲ្យអ្នកបាត់ដង្ហើម​ ខណៈពេលគេងលក់ដោយមិនដឹងខ្លួន ឬធ្វើឲ្យគេងមិនងាយឆ្អែត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ទឹកនោមផ្អែម

បើយោងតាមការសិក្សាបានបង្ហាញថា គេងយូរពេកបង្កើនហានិភ័យជំងឺទឹកនោមផ្អែម ។ 

៣. លើសគីឡូ

គេងតិចពេកឬគេងច្រើនពេកសុទ្ធតែធ្វើឲ្យធាត់ដូចគ្នា ការសិក្សាបង្ហាញថាមនុស្សដែលគេងលើសពី ៩ ម៉ោងមានឱកាស ២១ ភាគរយនៃការលើសគីឡូក្នុងរយៈពេល ៦ ឆ្នាំទៅមុខទៀត ។

៤. ឈឺក្បាល

អ្នកស្រាវជ្រាវនិយាយថាវាបណ្ដាលមកពីសារធាតុបញ្ជូនសរសៃប្រសាទមួយចំនួននៅក្នុងខួរក្បាល រួមទាំងសារធាតុ serotonin ផងដែរ ។

៥. ឈឺខ្នង

មនុស្សជាច្រើនកំពុងឆ្លងកាត់បញ្ហានេះសូម្បីក្មេងជំទង់ក៏ដោយ ដូច្នេះអ្នកគប្បីទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្ទាល់ ។

៦. ជំងឺបាក់ទឹកចិត្ត 

១៥ ភាគរយនៃអ្នកជំងឺបាក់ទឹកចិត្តគេងច្រើនខុសប្រក្រតីធ្វើឲ្យផ្លូវចិត្តពួកគេកាន់តែធ្ងន់ធ្ងរ ។

ដូច្នេះអ្នកគួរផ្លាស់ប្ដូរទម្លាប់ចេញដោយតាំងចិត្តភ្ញាក់ពីព្រឹកចូលគេងពីព្រលប់ដើម្បីសុខភាពរឹងមាំ ផ្លូវចិត្តល្អ និងអាយុវែង ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ គេងត្រឹម ៥ ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ​ ប្រឈមហានិភ័យសុខភាពជាច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម